ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បណ្តាប្រទេសដុតដៃដុតជើងបញ្ជូនកម្លាំងជួយសង្គ្រោះទៅជួយប្រទេសតួកគី ខណៈអ្នកស្លាប់កើនឡើងជាង ១៤០០នាក់
ថ្ងៃទី ៖ 06-02-2023, ដោយ​​ admin , 121 Views
                     
បរទេស : សហគមន៍អឺរ៉ុប បានសម្រេចបញ្ជុនក្រុមជួយសង្គ្រោះ ១០ក្រុម មកពីបណ្តាប្រទេសសមាជិក ទៅកាន់តំបន់ដែលរងផលប៉ះពាលដោយសារតែការរញ្ជួយដី កម្រិតខ្លាំង ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេស របស់សហគមន៍អឺរ៉ុប លោក Josep Borrell និងមន្ត្រីទទួលបន្ទុកគ្រោះអាសន្ន របស់អឺរ៉ុប គឺលោក Janez Lenarcic បានលើកឡើងថា ក្រុមជួយសង្គ្រោះ មកពីប្រទេស ប៊ុលហ្គារី ក្រូអាត ឆែក បារាំង ក្រិច ហុល្លង ប៉ូឡូញ និងរ៉ូម៉ានី ទៅជួយដល់ប្រទេសតួកគី ។ ក្នុងពេលនេះដែរ ប្រទេស អ៊ីតាលី ហុងគ្រី ក៏បានប្រកាសបញ្ជូនក្រុមជំនួយទៅជួយតួកគី ។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា មកទល់ឥឡូវ ចំនួនអ្នកស្លាប់បានបន្តកើនជិតដល់ ១,៤០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយ បានវាយប្រហារចំប្រទេសតួកគីនិងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់ថា មនុស្សយ៉ាងហាស់ចំនួន៩១២នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសរបស់លោក។

ដោយឡែក ក្នុងប្រទេសស៉ីរីវិញដែលនៅក្បែរខាងវិញ តួលេខចុងក្រោយបានបង្ហាញថា មនុស្សយ៉ាងតិច ៤៧៣នាក់ក៏បានស្លាប់ផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើននាក់ ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ រីឯចំនួនអ្នករងរបួសវិញ គឺខ្ទង់រាប់ពាន់នាក់។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បាននិយាយថា ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។

ទីក្រុងវ៉ាស៉ីនតោន សហភាពអឺរ៉ុប រុស្ស៉ី និងអ៉ីស្រាអែល ជាដើម បានចេញមុខភ្លាមៗចូលរួមសម្តែង ការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយបាននាំគ្នាស្នើផ្តល់ជំនួយដល់តួកគីក៏ដូចជាស៉ីរី។

កាលពីឆ្នាំ១៩៩៩ តួកគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com