ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយនឹងព្រះសង្ឃ សមណនិស្សិត និងនិស្សិតខ្មែរ នៅក្នុងប្រទេសឥណ្ឌា
ថ្ងៃទី ៖ 06-02-2023, ដោយ​​ admin , 110 Views
                     
ឥណ្ឌា : ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងព្រះសង្ឃដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះតេជព្រះគុណព្រះសង្ឃ និងប្អូនៗនិស្សិតទាំងអស់ ប្រកបដោយសទ្ធាគោរពបូជា និងមនោសញ្ចេតស្រឡាញ់យកចិត្តទុកដាក់ជាទីបំផុត។

ក្នុងពិធីនេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរប្រគេនជូនសមណនិស្សិត និងប្អូនៗនិស្សិតដែលមានឱកាសបានមកសិក្សានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ចំណាស់ ហើយក៏មានចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។

លោក បានបញ្ជាក់បន្ថែមថា ប្អូនៗនិស្សិតដែលកំពុងសិក្សាពេលនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន។

ជាចុងបញ្ចប់លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើជូនប្អូនៗនិស្សិតឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាពតាមការទាមទាររបស់ទីផ្សារការងារ និងត្រូវចេះឆ្លៀវឆ្លាតក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម តាមរយៈការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាការងារស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍បម្រើឱ្យការសម្រេចគោលដៅទៅអនាគត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com