ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
គ្រោះរញ្ជួយដីនៅប្រទេសទួរគី និងប្រទេសស៊ីរី ស្លាប់កើនឡើង ៥២១នាក់បានស្លាប់
ថ្ងៃទី ៖ 06-02-2023, ដោយ​​ admin , 106 Views
                     
បរទេស : ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារភាគខាងត្បូងប្រទេសទួរគី ជាប់ព្រំដែនស៊ីរីកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ មកទល់ពេលនេះ មានមនុស្ស ៥២១ នាក់នៅក្នុងប្រទេសទួរគីនិងស៊ីរីបានស្លាប់។

យោងតាមសេចក្តីថ្លែងការណ៍របស់អនុប្រធានាធិបតីទួរគី Fuat Oktay យ៉ាងហោចណាស់មនុស្ស ២៨៤ នាក់បានស្លាប់ និងជាង២៣០០ នាក់បានរងរបួស។ លើសពីនេះ អគារជាង ១៧០០ នៅក្នុងទីក្រុងចំនួន ១០ ត្រូវបានខូចខាត។ 

នៅក្នុងប្រទេសស៊ីរី ទីភ្នាក់ងារសារព័ត៌មាន SANA បានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាល ដែលបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៣៧នាក់បានស្លាប់ និង៦៣៩នាក់រងរបួស។

សរុបមនុស្សស្លាប់ក្នុងប្រទេសទាំងពីរគិតត្រឹមម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ កុម្ភៈ មាន៥២១នាក់ ។ ការរញ្ជួយដីនេះគឺជាកម្លាំងខ្លាំងបំផុតមួយដែលបានអង្រួនប្រទេសទួរគីក្នុងរយៈពេលជាង ១00 ឆ្នាំ ដោយអង្រួនតំបន់ដ៏ធំមួយ បណ្តាលឱ្យអគារជាច្រើនដួលរលំ។

ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងគំនរបាក់បែកក្នុងអាកាសធាតុរដូវរងាត្រជាក់ និងភ្លៀងធ្លាក់ខ្លាំង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com