ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខ្មែរមួយនគរប្រកាសក្ដែងៗគាំទ្រ ជាងកាត់សក់ដៃឯក «ព្រំ សំណាង» ក្រោយប្រើគុនខ្មែរអុកមួយជង្គង់ស្ទើរបែកឆ្អឹងជំនី កីឡាករជនជាតិអង់គ្លេសដែលហាត់គុននៅថៃ
ថ្ងៃទី ៖ 06-02-2023, ដោយ​​ admin , 119 Views
                     
ភ្នំពេញ : ប្រជាពលរដ្ឋពាសពេញប្រទេសមិនថាអ្នកចូលចិត្តវិស័យកីឡាឬមិនចូលចិត្តនោះទេម្នាក់ៗបានប្រកាសក្ដែងៗគាំទ្រ លោក ព្រំ សំណាង ដែលគេដាក់ងារឱ្យថា ជាងកាត់សក់ដៃឯក ក្រោយពីកីឡាករខ្មែររូបនេះបានផ្ដួលគូរប្រកួតឱ្យបន្លប់ក្នុងទឹកទី១ ដោយប្រើ គុនខ្មែរ អុកមួយជង្គង់ស្ទើរបែកឆ្អឹងជំនី កីឡាករជនជាតិអង់គ្លេសដែលហាត់គុននៅថៃ ឈ្មោះ Thomas Carpenter នៅលើសង្វៀនប្រទេសថៃ ដោយដណ្ដើមបានខ្សែក្រវាត់ពីកម្មវិធី Thai Fight កាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវថ្ងៃមាឃបូជា ១៥កើត ។

ក្នុងចំណោមប្រជាពលរដ្ឋរាប់សិបលាននាក់ អ្នកមានលុយ ឬហៅថា ឧកញ៉ា ម្នាក់ៗបានប្រកាសជួយ លោក ព្រំ សំណាង ជាបន្តបន្ទាប់ ក្នុងនោះមានឧកញ៉ា ស្រី ចាន់ថន អ្នកស្រី ទ្រី ដាណា រួមនិងអ្នកមានលុយមួយចំនួនទៀត ។

ក្រៅពីអ្នកជំនួញ អ្នកនយោបាយឯណោះវិញក៍បានបង្ហោះសារគាំទ្រ លោក ព្រំ សំណាង ផងដែរ ក្នុងនោះមានទាំង លោក ហ៊ុន ម៉ាណែត បេក្ខភាពអ្នកបន្តវេននាយករដ្ឋមន្រ្តី រួមនិង លោក ជុំ កុសល ជាដើម ។

យោងតាមការបង្ហោះសាររបស់លោក ជុំ កុសល បានឱ្យដឹងថា កីឡាករព្រំ សំណាង បានឈ្នះគូប្រកួតកំរិតពិភពលោកហើយ អាចនិយាយបានថាគាត់( ព្រំ សំណាង)គឺជាកីឡាករគុនខ្មែរមួយរូបដែលមានសក្តានុពល និងមានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍សុីហ្គេមខាងមុខនេះ ។ ដូច្នេះ ស្នើសុំដល់បងប្អូនទាំងឡាយដែលបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ជាច្រើនចំពោះកីឡាកររូបណាប្រកួតឈ្នះ បូខាវ នោះ សូមបង្វែរមកជួយជ្រោមជ្រែងដល់កីឡាករព្រំ សំណាងវិញ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុុងហ្វឹកហាត់បន្ថែមឲ្យកាន់តែបានល្អថែមទៀត ។

សូមបញ្ជាក់ថា នេះជាកីឡាករទី២ហើយដែលដណ្ដើមបានខ្សែក្រវ៉ាត់ក្នុងប្រទេសថៃ ដោយកីឡាករ ទី១ ឈ្មោះ ធឿន ធារ៉ា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com