ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងអគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌា
ថ្ងៃទី ៖ 05-02-2023, ដោយ​​ admin , 86 Views
                     
ឥណ្ឌា : ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក ជីរីដា អារ៉ាម៉ានី (Giridhar Aramane) អគ្គលេខាធិការនៃក្រសួងការពារជាតិឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះលោក ជីរីដា អារ៉ាម៉ានី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសឥណ្ឌា ស្របពេលដែលចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ឥណ្ឌា បានរក្សានូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យក៏កំពុងមានវឌ្ឍនភាពរីកចម្រើនជាលំដាប់គួរឱ្យកត់សម្គាល់ ជាពិសេសទំនាក់ទំនងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងបន្តរហូតមកដល់ផ្នែកយោធា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលពិតជាបានស្តែងឱ្យឃើញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សាចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងមានកម្រិតខ្ពស់ឡើង ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ក្នុងឱកាសនោះផងដែរលោក មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក អគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយោធាទ្វេភាគី ដែលបានបោះជំហានរីកចម្រើនទៅមុខ ដោយសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ហើយក៏បានបង្កលក្ខណៈដល់ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ និងមានកម្រិតខ្ពស់ឡើងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ ដូចដែលស្តើងឡើងតាមរយៈគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាគោលបំណងរួម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់លោក អនុប្រធានាធិបតីឥណ្ឌា និងលោក នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងជំនួបពិភាក្សាជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ កន្លងទៅ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com