ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អនុគណខណ្ឌមានជ័យ ៖ ប្រជាការពារក្នុងសង្កាត់ស្ទឹងមានជ័យទី១ តែងតែខ្វល់សុខទុក្ខពលរដ្ឋ
ថ្ងៃទី ៖ 03-02-2023, ដោយ​​ admin , 94 Views
                     
ភ្នំពេញ : ព្រះតេជ្ជគុណ សុខ ប៊ុនធឿន អនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី បានមានសង្ឃដីកាថា ប្រជាការពារក្នុងសង្កាត់ស្ទឹងមានជ័យទី១តែងតែយកចិត្តទុកដាក់និងខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ ។ លើសពីនេះប្រជាការពារតែងតែចុះល្បាតនិងចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីពង្រឹងសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ។

ការលើកឡើងរបស់អនុគណខណ្ឌមានជ័យ គ្រាដែលប្រជាការពារប្រមាណ៦០នាក់មកពីភូមិចំនួន៨ នៅរសៀលថ្ងៃទី៣ កុម្ភៈនេះ បានទទួលអំណោយជាទេយ្យទាន មានអង្ករ មី ទឹកត្រី និងថវិការពី ព្រះតេជ្ជគុណ សុវណ្ណ ញាណឈាក ទីប្រឹក្សា សម្ដេចសង្ឃ នន្ទ ង៉ែត សម្ដេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការអនុគណខណ្ឌមានជ័យ ព្រមទាំងពុទ្ធបរិស័ទ ។

ព្រះតេជ្ជគុណ សុវណ្ណ ញាណឈាក បានមានសង្ឃដីកាថា ព្រះតេជ្ជគុណនឹងបន្តចូលរួមការងារសង្គមជាបន្តទៀតដើម្បីចូលរួមចំណែកការងារមនុស្សធម៌ ។ មិនថាក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេដែលព្រះតេជ្ជគុណបានគិតគូដល់ពលរដ្ឋដែលខ្វះខាតសូម្បីតែតាមបណ្ដាខេត្តក៍ព្រះតេជ្ជគុណចូលរួមចំណែកដែរ ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានលើកឡើងថា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ មានភូមិចំនួន៨ ដែលមានប្រជាការពារចំនួន៦០នាក់ សម្រាប់ចុះល្បាតនិងរៀបចំសណ្ដាប់ធ្នាប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com