ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋរស់នៅបុរីកីឡាជាង១ពាន់គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ក្រោយទន្ទឹមរងចាំរាប់សិបឆ្នាំ
ថ្ងៃទី ៖ 03-02-2023, ដោយ​​ admin , 106 Views
                     
ភ្នំពេញ : ក្ដីសុបិនចង់បានប័ណ្ណកម្មសិទ្ធិរាប់សិបឆ្នាំពីសំណាក់ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡារបស់ឧកញ៉ា ស៊ុយ សុផាន ស្ថិតនៅកណ្ដាលក្រុងភ្នំពេញ ពេលនេះក្លាយទៅជាការពិតហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តីសម្រេចផ្ដល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនផ្លូវការ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាព្រឹកថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅបុរីកីឡាទាំង០៨អគារ ស្មើនឹង១,​៣៩២បន្ទប់ ប្រមាណ ១,​២០០គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា ដោយបាននាំយកដំណឹងដ៏សែនរីករាយ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់នៅអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិនេះ ។

បើតាម លោក ឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញដ៍មានប្រជាប្រិយភាព បានប្រាប់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានកម្មប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១,៣៩២បន្ទប់ នៃអគារបុរីកីឡាទាំង ០៨អគារ ដែលមានពលរដ្ឋប្រមាណ១២០០គ្រួសាររស់នៅ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com