ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ងាត់មួយរយៈ ពេលនេះឈ្មួញចាប់ផ្ដើមរកស៊ីឈើទៀតហើយ ពិសេសតំបន់ភូមិភាគឦសាន
ថ្ងៃទី ៖ 02-02-2023, ដោយ​​ admin , 111 Views
                     
ភ្នំពេញ : យោងតាមការចុះផ្សាយពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ បានចុះទៅដល់ភូមិម៉ាស ឃុំប៉ូ ស្រុកអូរជុំ ខេត្តរតនគិរី ក្រោយពីទទួលព័ត៌មានថាមានក្រុមឈ្មួញលួចដឹកឈើចេញពីតំបន់នោះ ។ ពេលទៅដល់សមត្ថកិច្ចក្រោមការដឹកនាំពី លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរី បានរកឃើញរថយន្តនៅចំណុចនិយាមកា (X730757 Y1540916 ) ដោយរថយន្តនោះចតទុកចោល មានផ្ទុកឈើសុក្រមចំនួន ១៣ដុំ ស្មើនឹង ៧.៨៥៥ ម៉ែត្រគូប ប៉ុន្តែម្ចាស់បានរត់គេចខ្លួនបាត់ ពោលហាក់ដឹងខ្លួនមុន ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី ។

តាមសេចក្ដីរាយការណ៍ មិនត្រឹមតែខេត្តរតនគិរីប៉ុណ្ណោះទេ ដែលចាប់ផ្ដើមកក្រើកបទល្មើសព្រៃឈើ សូម្បីតែខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារក៍មិនធម្មតាដែរ ។

បើតាមប្រភពព័ត៌មាន ក្នុងខេត្តព្រះវិហារពេលនេះមានឈ្មួញបាននិងកំពុងត្រូវដងត្រូវផ្លែជាមួយម្ចាស់ដែនដីក្នុងការនាំឈើទៅលក់នៅប្រទេសវៀតណាម តើអាជា្ញធរឬមន្រ្តីជំនាញថ្នាក់ជាតិមានបានដឹងដែរឬទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com