ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
២សប្ដាហ៍ទៀតប្រជាជនរាប់ម៉ឺននាក់នឹងធ្វើពិធីចុះចាប់ត្រីតាមបែបបុរាណ ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់
ថ្ងៃទី ៖ 02-02-2023, ដោយ​​ admin , 125 Views
                     
ត្បូងឃ្មុំ : ជារៀងរាល់ឆ្នាំប្រជាជនរាប់ម៉ឺននាក់ តែងតែចូលរួមក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាជា្ញធរខេត្តត្បូងឃ្មុំ បានប្រកាសថា នៅបាំងតែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាជនរាប់ម៉ឺននាក់នឹងមានវត្តមានក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងខ្លឹមសារ សេចក្តីជូនដំណឺងរបស់ រដ្ឋបាលស្រុកមេមត់ បានឲ្យដឹងថា យោងមតិដឹកនាំ របស់ លោក អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ សូមគោរពជូនដំណឹងដល់ សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកស្រី ។

កម្មវិធីជាក់ស្ដែង៖-ម៉ោង ៩០០នាទី ជួបជុំភ្ញៀវកិត្តិយស និងប្រជាប្រិយមិត្ត នៅក្នុងបរិវេណបឹងត្រពាំងក្រម -ម៉ោង ៩៖៣០នាទី គណៈអធិបតី និងសហការី អញ្ជើញដល់ -ម៉ោង ៩៖ ៤៥នាទី ប្រសាសន៍សំណេះសំណាលរបស់ គណៈអធិបតី -ម៉ោង ១០៖១៥នាទី ចាប់ផ្តើមចុះក្នុងបឹងត្រពាំងក្រម ដំណើរការចាប់ត្រី តាមបែបបុរាណ ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន៖ អង្រុត ឈ្នាង ត្រក ក្លុះ ។ល។

សូមជម្រាបផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ។

ខណៈដែលជារៀងរាល់ឆ្នាំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាឧត្តមភរិយា តែងតែដឹកនាំមន្ត្រីរាជការ អញ្ជើញទៅដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ចុះចាប់ត្រី យកមកចំអិន ជួបជុំពិសារយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com