ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អស់បារម្ភទៀតហើយ!ក្រុមចោរដែលតែងធ្វើសកម្មភាពប្លន់និងលួចបូមប្រេងពីរថយន្ដដែលឈប់​សម្រាកនៅពេលយប់តាមផ្លូវជាតិលេខ៤ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់ហើយ នៅកំពង់ស្ពឺ
ថ្ងៃទី ៖ 01-02-2023, ដោយ​​ admin , 81 Views
                     
កំពង់ស្ពឺ : កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យជាមុខសញ្ញាប្លន់ចំនួន៤នាក់មកតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាននៅក្នុងស្រុកភ្នំស្រួច។

អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចលោកវរសេនីយ៍ឯក សាយ ប៊ុនថន បានឱ្យដឹងថា ដោយទទួល​បាន​ព័ត៌មាន​ពីបណ្ដាញសង្គម​មកថា​មានករណី​ក្មេងទំនេីង​តែងធ្វើ​សកម្មភាព​ប្លន់ប្រេងពីរថយន្ដដែលពួកគាត់បានឈប់សំរាកពេលយប់នៅតាមបណ្ដោយ​ផ្លូវ​ជាតិលេខ​៤​ ក្នុងស្រុក​ភ្នំស្រួច​ ជារៀងរាល់យប់ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ បានដាក់​បញ្ជាឱ្យ​ផ្នែក​យុត្តិ​ធម៌​ស្រុក​ភ្នំស្រួច​បេីកការស្រាវជ្រាវ​បន្ទាន់ ដើម្បីរកឱ្យឃើញមុខសញ្ញា​ក្រុមចោរទាំងនោះ។

ក្រោយទទួលបានបទបញ្ជា កម្លាំងជំនាញស្រុកបានបើកប្រតិបត្តិ​ការ​ដោយសហការជាមួ​យ​មូ​លដ្ឋានប៉ុស្ដិ៍​ ស្រាវជ្រាវប្រមូលព័ត៌មាននិងឈានទៅកំ​ណត់​បានមុខសញ្ញាក្មេងទំនេីងដែលជាក្រុមធ្លាប់ប្រព្រឹត្ដ​បទល្មេីស​ក្នុងមូលដ្ឋាន​កន្លងមក​។

ជាលទ្ធផល​ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការ​ឃាត់​ខ្លួន​មុខសញ្ញា​សង្ស័យចំនួន៤នាក់​ ក្នុងនោះ​១-ឈ្មោះ ភា រាជ ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្មោះ មៀម សុធារៈ​ ភេទប្រុស​ អាយុ២៧ឆ្នាំ ៣.ឈ្មោះ បេង សំណាង ហៅវិត ភេទប្រុស អាយុ៣១ឆ្នាំ ៤.ឈ្មោះ ជីង រ៉ា ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រីឯ​ឈ្មោះ តូរ៉ា ភេទប្រុស និងបក្ខពួក​មួយចំនួន​បានគេចខ្លួន​បាត់ស្រមោល។

​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួន​ពិតជាបានធ្វេីសកម្ម​ភា​ពគំរាមយកដុំថ្មគប់ក​ញ្ចក់​រថយន្ត​យកដាវដេញគំរាមកាប់លេីអ្នកបេីកបររួចបូមយ​ក​ប្រេងចេញពីរថយន្ដរបស់ដំណើរនោះប្រាកដមែន​។

ដោយកន្លងទៅ​ ក្រុម​ខ្លួនតែងតែប្រព្រឹត្ដសក​ម្មភាពលួចបូមប្រេង​ពី​រថយន្ត​ញឹកញ៉ាប់​និងគប់ក​ញ្ចក់​រថយន្ដគេពេលយប់ផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងក្រោមការសួរនាំរបស់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com