ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមនិស្សិតចិនរាប់សិបពាន់នាក់នឹងបន្តទៅសិក្សានៅអូស្ត្រាលី ជាថ្មីឡើងវិញ
ថ្ងៃទី ៖ 30-01-2023, ដោយ​​ admin , 102 Views
                     
អូស្រ្តាលី : សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីអប់រំអូស្រ្តាលីបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអូស្រ្តាលីកំពុងត្រៀមលក្ខណៈ សម្រាប់ការត្រឡប់មកវិញ របស់និស្សិតចិនរាប់ម៉ឺននាក់ បន្ទាប់ពីក្រសួងអប់រំរបស់ប្រទេសចិន បានព្រមានដល់និស្សិតខ្លួន ដែលទទួលការសិក្សានៅក្រៅប្រទេសថា ការរៀនតាមអនឡាញនឹងលែងត្រូវទទួលស្គាល់តទៀតហើយ។

វិស័យអប់រំរបស់ប្រទេសអូស្រ្តាលី ដែលបង្កើតចំណូលបានខ្ទង់៣៩ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង២៧.៦៦ពាន់លានដុល្លារអាមេរិក នៅមុនវិបត្តិជំងឺរាតត្បាតកូវីដ១៩ គឺមានចំណងទាក់ទងយ៉ាងរឹងមាំជាមួយប្រទេសចិន ដោយនិស្សិតចិនជាមធ្យមប្រហែលជា ១៥០,០០០នាក់ បានចុះឈ្មោះសិក្សានៅតាមសាកលវិទ្យាល័យរបស់អូស្រ្តាលី ក្នុងមួយឆ្នាំៗ។

បច្ចុប្បន្ន និស្សិតចិនរាប់ម៉ឺននាក់ មិនទាន់បានត្រឡប់ទៅអុស្រ្តាលីវិញទេ ចាប់តាំងតែពីមានការរឹតត្បិតកូវីដ១៩ ក៏ដូចជាការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងការទូត ដែលបានជំរុញឱ្យនិស្សិតជាច្រើន ត្រឡប់ទៅប្រទេសចិនវិញ។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ គឺ៣សប្តាហ៍ មុនពេលសាកលវិទ្យាល័យអូស្រ្តាលីចាប់ផ្តើមឆ្នាំសិក្សាថ្មី អាជ្ញាធរអប់រំរបស់ចិន បានចេញសារព្រមានថា ខ្លួននឹងលែងទទួលស្គាល់បរិញ្ញាបត្រក្រៅប្រទេស ដែលទទួលបានតាមរយៈការរៀនបែបអនឡាញទៀតហើយ និងបានទទួចឱ្យនិស្សិតចិនទាំងអស់ត្រឡប់ទៅសិក្សានៅតាម សាកលវិទ្យាល័យក្រៅប្រទេសរបស់ពួកគេដោយផ្ទាល់វិញ ឱ្យបានឆាប់តាមតែធ្វើទៅបាន។

ការវិលទៅរកភាពប្រក្រតីនៃចំណងទាក់ទងវិស័យអប់រំរវាងអូស្រ្តាលីនិងចិន បានកើតមានឡើងប៉ុន្មានសប្តាហ៍ក្រោយ ទីក្រុងប៉េកាំងបានបន្ធូរបន្ថយបម្រាមនាំចូលលើធ្យូងថ្មអូស្រ្តាលី ដែលជាសញ្ញាវិជ្ជមានថ្មីចុងក្រោយមួយទៀត ខណៈប្រទេសទាំងពីរកំពុងបន្តធ្វើការរួមគ្នា ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតមានភាពប្រសើរឡើងវិញ បន្ទាប់ពីវាបានធ្លាក់ដុនដាបខ្លាំង អស់រយៈពេលប្រហែល៣ឆ្នាំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com