ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ភ្លៀងធ្លាក់ខ្លំាងបង្កជាទឹកជំនន់នៅម៉ាឡេស៊ី ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព
ថ្ងៃទី ៖ 25-01-2023, ដោយ​​ admin , 95 Views
                     
ម៉ាឡេស៊ី : សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា មានពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជិត៣,៥០០នាក់ ត្រូវបានជម្លៀសឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋ Johor នៃប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២៥ខែមករា ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកផ្នែកខ្លះនៃរដ្ឋមួយនេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី (NADMA) បានឲ្យដឹងថា រដ្ឋចូហូរ បានកត់ត្រាជនរងគ្រោះដោយទឹកជំនន់ចំនួន៣,៤៨២នាក់ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

សារព័ត៌មាន Bernama បានរាយការណ៍ថា បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ ឥឡូវនេះមានមជ្ឈមណ្ឌលសង្គ្រោះចំនួន៣៥ កំពុងដំណើរការនៅក្នុងរដ្ឋចូហូរ។ ស្រុកសេហ្កាម៉ាត (Segamat) រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានប្រជាជនចំនួន១,៣៩២នាក់ រស់នៅក្នុងមណ្ឌលសង្គ្រោះចំនួន១៣។ 

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករណ៍នៅព្រឹកថ្ងៃពុធនេះថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងទីរដ្ឋចូហូរ រយៈពេលពេញមួយថ្ងៃ ព្រមជាមួយនិងការព្រមាន ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកមួយចំនួននៃរដ្ឋនេះ។

គ្រោះទឹកជំនន់គឺជាបាតុភូតប្រចាំឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែខ្យល់មូសុងឦសានដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com