លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា គម្រោងផ្ទះនេះអាចលុយចេញវិញបាន បើបងប្អូនមិនព្រមទទួលយក ហើយគម្រោងមានតែដីទទឹង៤ម៉ែត្រកន្លះ បណ្តោយ១៨ម៉ែត្រគឺនៅដដែល ដូចនេះសូមបងប្អូនពិភាក្សាគ្នាតាមសម្រួលចុះ។ ទន្ទឹមនឹងនេះលោកអភិបាលខណ្ឌ សូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ។
បើតាម លោកស៊ូ ស៊ីវិត្ថា ផ្ទះនេះមានទំហំទទឹង៤ម៉ែត្រកន្លះ បណ្តោយ១២ម៉ែត្រ សល់ខាងក្រោយ២ម៉ែត្រ និងមុខផ្ទះ៤ម៉ែត្រ មានឡៅតឿហើយចាក់ប្លង់សេមួយសន្លឹក គ្រឹះក្រោយអាចចាក់ប្លង់សេបាន៣សន្លឹកទៀត មានប្រព័ន្ធលូ ទឹក ភ្លើង និងមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ៕