ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មួយថ្ងៃឥណ្ឌាទិញប្រេងពីរុស្ស៊ី ដល់ទៅ ១,២ លានបារ៉ែល
ថ្ងៃទី ៖ 17-01-2023, ដោយ​​ admin , 88 Views
                     
បរទេស : រុស្ស៊ី និងឥណ្ឌា ជាប្រទេសដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់ និងជាប្រទេសទិញអាវុធពីរុស្ស៊ីច្រើនជាងគេ ។ ក្នុងពេលនេះឥណ្ឌា ក៏បានក្លាយទៅជាប្រទេសទិញប្រេងពីរុស្ស៊ីច្រើនជាងគេផងដែរ ដោយ ក្នុងមួយថ្ងៃៗ ទិញប្រេងឆៅជាង ១,២លានបារ៉ែល។

ទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃទី ១៦ខែមករា បានដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Vortex ដែលនិយាយថាការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីប្រទេសរុស្ស៊ីបានកើនឡើងដល់កំណត់ត្រា ១,២ លាន បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែធ្នូ ឆ្នាំ 2022កន្លងមក ។ កម្រិតនៃការនាំចូលនេះបានកើនឡើង ៣៣ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021

នៅពេលដែលឥណ្ឌាបានក្លាយជាអតិថិជនធំបំផុតរបស់រុស្ស៊ី ខណៈដែលលោកខាងលិចកំពុងសម្លឹងមើលកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលពីប្រទេសរុស្ស៊ី។
បច្ចុប្បន្ន រុស្ស៊ីបានវ៉ាដាច់អ៊ីរ៉ាក់ដើម្បីក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតដល់ឥណ្ឌា។ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតក្នុងខែធ្នូ ឆ្នាំ 2022 ក៏បានកើនឡើងដែរ ប៉ុន្តែការកើនឡើងនេះមិនគួរឱ្យចាប់អារម្មណ៍ដូចការនាំចូលពីរុស្ស៊ីនោះទេ។

ជាក់ស្តែង ការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ាក់ទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង ៧% ក្នុងមួយខែ ដែលឈានដល់ ៨៨៦ ពាន់ បារ៉ែល ហើយការនាំចេញពីអារ៉ាប៊ីសាអូឌីតបានកើនឡើង ១២% ស្មើនឹង ៧៤៨ពាន់បារ៉ែល ។

បន្ទាប់ពីសម្ព័ន្ធមិត្តរបស់អាមេរិក និងលោកខាងលិចបានដាក់តម្លៃពិដានជាផ្លូវការលើការនាំចេញប្រេងឆៅរបស់រុស្ស៊ីចាប់ពីថ្ងៃទី ៥ខែមករា ឥណ្ឌាបានបន្តទិញប្រេងឆៅមួយចំនួនធំពីរុស្ស៊ីដោយបញ្ចុះតម្លៃខ្ពស់ និងជាលើកដំបូងដែលប្រតិបត្តិកិច្ចសន្យាមួយចំនួនក្នុងការនាំចូលពីរុស្ស៊ី។ ប្រេងឆៅចម្រាញ់ចេញពីតំបន់អាក់ទិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com