ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខួប៣៨ឆ្នាំ នៃការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាឆ្នាំនេះ ចំថ្ងៃ ជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥
ថ្ងៃទី ៖ 14-01-2023, ដោយ​​ admin , 110 Views
                     
ភ្នំពេញ : ១៤ មករា ១៩៨៥-១៤ មករា ២០២៣ មានរយៈពេល៣៨ឆ្នាំហើយ ដែលសម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងតំណែងជានាយករដ្ឋមន្រ្តីនៅកម្ពុជា ហើយក៍ជានាយករដ្ឋមន្រ្តីក្មេង និងយូរជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែខួបនៃការកាន់កាប់តំណែងឆ្នាំនេះប្រសើរជាងឆ្នាំមុនៗ ពោលចំថ្ងៃដែលមេដឹកនាំប្រទេសមួយនេះផ្ដល់ឱកាសជំនួបជាមួយអ្នកសារព័ត៌មានរួមនិងមន្រ្តីសំខាន់ៗប្រមាណ៥ពាន់នាក់ ។

យោងតាមផេកផ្លូវការរបស់នាយករដ្ឋមន្រ្តី បានឱ្យដឹងថា គិត មកដល់ថ្ងៃនេះ សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។ នេះបើតាមខ្លឹមសារបន្ថែម ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com