ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រុស្សីបានត្រៀមស្វាគមន៍ជានិច្ចចំពោះអ្នកទេសចរចិន បើទោះបីប្រទេសមួយចំនួនរឹតត្បិត
ថ្ងៃទី ៖ 11-01-2023, ដោយ​​ admin , 93 Views
                     
រុស្ស៊ី : ប្រទេសជាច្រើន ពិសេសគឺប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយចិន បានបង្កើនការរឹតត្បិតចំពោះអ្នកទេសចរចិន ធ្វើឲ្យទីក្រុងប៉េកាំង ចាត់វិធានការតបតវិញ។ ប៉ុន្តែប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយចិន បានត្រៀមស្វាគមន៍អ្នកទេសចរចិន ។

សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៉ី លោក ចាង ហានហ៊ុយ (Zhang Hanhui) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ប្រទេសរុស្ស៊ី និងប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកការធ្វើដំណើរទៅវិញទៅមក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។

ក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅថ្ងៃពុធនេះ លោក ចាង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS យ៉ាងដូច្នេះថា «ក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី យើងបានត្រៀមខ្លួនជាស្រេចរួមជាមួយមិត្តរុស្ស៊ីរបស់យើង ដើម្បីបន្តធ្វើឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្តារការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោក ចាង បានបន្ថែមថា «យើងពោរពេញដោយទំនុកចិត្តថាកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី នឹងទទួលបានការអភិវឌ្ឍធំថ្មីមួយ ហើយគោលដៅនៃការនាំយកពាណិជ្ជកម្មទ្វេភាគីឡើងដល់ ទំហំ២០០ពាន់លានដុល្លារ ដែលកំណត់ដោយប្រមុខរដ្ឋរបស់យើង នឹងសម្រេចឲ្យបានមុនកាលកំណត់»។

ប្រទេសចិនបានបើកព្រំដែនពេញលេញឡើងវិញចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រោយបិទបញ្ចប់គោលនយោបាយសូន្យ-កូវីដ១៩ របស់ខ្លួន។ កាលពីខែមេសា ទីក្រុងមូស្គូនិងប៉េកាំងបានព្រមព្រៀងគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ចំនួន ២០០ពាន់លានដុល្លារនៅឆ្នាំ២០២៤៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com