ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្ត ខណៈដើមខែមករានេះ មានភ្ញៀវមកលេងជិត៤៦ម៉ឺននាក់
ថ្ងៃទី ៖ 11-01-2023, ដោយ​​ admin , 110 Views
                     
ភ្នំពេញ : បើទោះប្រទេសកម្ពុជាបច្ចុប្បន្នជាប្រទេសតូចមែន ប៉ុន្តែកន្លែងកម្សាន្តសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមិនតូចដូចការគិតទេ ពោលមានកន្លែងទាក់ទាញនិងគួរជាទីចាប់អារម្មណ៍ជាច្រើន ដែលកន្លែងកម្សាន្តភាគច្រើនជារបស់ធម្មជាតិ មិនមែនជារបស់កែច្នៃ ។

កម្ពុជាសូមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់និងខេត្តមួយចំនួន ខណៈដើមខែមករា ឆ្នាំ២០២៣នេះ មានភ្ញៀវមកលេងជិត៤៦ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញកាលពីថ្ងៃអង្គារ ទី១០មករា ។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។

ក្នុងចំណោមកន្លែងកម្សាន្តទាំងនោះ គោលដៅទេសចរណ៍សំខាន់ៗដែលលេចជាងគេមានខេត្តព្រះសីហនុ មានភ្ញៀវទៅលេង ២២៥,៦៥៩នាក់ * ខេត្តសៀមរាប ៤៧,០៧០នាក់ * រាជធានីភ្នំពេញ ៤១,៦៤៦នាក់ * ខេត្តកំពត ៣០,៤០៨នាក់ * ខេត្តកំពង់ចាម ១៦,២១៣នាក់ * ខេត្តបាត់ដំបង ១៦,១៥៣នាក់។

ចំនួនភ្ញៀវទេសចរប្រមាណជាង៤៥ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ​២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com