ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បើកឆាកឆ្នាំ២០២៣ភ្លាម កម្ពុជាត្រៀមនាំម្រេចទៅកាន់ប្រទេសចិន
ថ្ងៃទី ៖ 27-12-2022, ដោយ​​ admin , 115 Views
                     
ភ្នំពេញ : ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។

បើតាមរបាយការណ៍ពីក្រសិកម្ម កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ ក្រសួងកសិកម្មបានប្រារព្ធធ្វើពិធីសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។ ថ្ងៃទី២១ ខែធ្នូ ថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជា បាននាំចេញទៅប្រទេសចិនបានជាង ២.៦០០តោន ហើយនៅថ្ងៃទី១២ ខែធ្នូ បានចូលទៅនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចធីម៉ុងដ៏ល្បីរបស់ប្រទេសចិន។ ផ្លែមៀនស្រស់របស់កម្ពុជាបានបង្ហាញខ្លួននៅផ្ទះរបស់ប្រជាជនចិនជាច្រើនផងដែរ។

របាយការណ៍បានបញ្ជាក់ថា ពោតកម្ពុជាក៏នឹងនាំចូលទីផ្សារចិន នៅពេលឆាប់ៗខាងមុខនេះ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រោមអធិបតីភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លឺ ខឺឈាំង នាយករដ្ឋមន្ត្រីចិន ប្រទេសចិននិងកម្ពុជា បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យកសិកម្មចំនួន ៤ រួមមានពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេច និងជលផល សត្វព្រៃ ទៅប្រទេសចិន អនុស្សារណនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវឱសថព្យាបាល និងសារធាតុបន្ថែមចំណីសត្វ កិច្ចព្រមព្រាងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យចត្តាឡីស័កនិងអនាម័យ សម្រាប់ផលិតផលជលផលធម្មជាតិនាំចេញពីប្រទេសចិនទៅកាន់ប្រទេសចិន ពីប្រទេសកម្ពុជាទៅប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី២៧ ធ្នូ ២០២២ បានឱ្យដឹងថា ឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរិយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ ភាគីទាំងពីរបានប្រកាសរួមគ្នាកំណត់ថា ឆ្នាំក្រោយនឹងក្លាយទៅជាឆ្នាំមិត្តភាពចិននិងកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មមានសារសំខាន់ខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។

បើតាម លោក ឌិត ទីណា «នៅដើមឆ្នាំថ្មីខាងមុខនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងមានភាពមមាញឹកខ្លាំង នៅខែមករាភាគីទាំងពីរនឹងធ្វើការនាំចេញម្រេចទៅប្រទេសចិន ហើយនៅខែមីនា អ្នកជំនាញក្រុមទី២នៃគម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជាដែលជាជំនួយរបស់ប្រទេសចិននឹងមកដល់កម្ពុជាដើម្បីចាប់ផ្តើមការងារ។ ក្រៅពីនេះការងារនាំចេញកសិផលដែលមានគុណភាពល្អប្រសើររបស់កម្ពុជាដូចជាផលិតផលត្រចៀកកម្ម ដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ» ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីប្រគល់ និងទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួនមួយលានកម្រិត ជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមុនចូលឆ្នាំថ្មីខាងមុខនេះមកដល់។ ហើយលោកក៍សូមចូលរួមអបអរសាទរចំពោះវត្តមានថ្មី នៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យ កសិកម្ម ជាពិសេសសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការកសិកម្មចិននិងកម្ពុជា ។

តាមការអនុវត្តនូវសមិទ្ធផលខាងលើ យើងបានជួបជុំគ្នានៅទីនេះម្តងទៀតនៅថ្ងៃនេះ។ ការរៀបចំពិធីប្រគល់វ៉ាក់សាំងចំនួនមួយលានកម្រិតដែលផ្តល់ដោយប្រទេសចិនមកកម្ពុជា។ ក្នុងចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោក្របីសរុប ៥០ម៉ឺនកម្រិត។ សង្ឃឹមថាវ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។ យើងជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្រ និងការជម្រុញដោយផ្ទាល់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចិននិងកម្ពុជា និងការជម្រុញយ៉ាងសកម្មរបស់ក្រសួងកសិកម្មនៃប្រទេសទាំងពីរ។ ភាពទំលុះថ្មីនៃកសិកម្មចិននិងកម្ពុជា នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com