ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ឌិត ទីណា ដាស់តឿនមន្រ្តីកសិកម្ម ឱ្យពិនិត្យមើលឡើងវិញពីគុណតម្លៃនៃគម្រោងនីមួយៗ ជៀសវាងខាតផលប្រយោជន៍កសិករ
ថ្ងៃទី ៖ 25-12-2022, ដោយ​​ admin , 152 Views
                     
ភ្នំពេញ : រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំដល់មន្ដ្រីដែលទទួលបន្ទុកលើគម្រោងទាំងអស់ឱ្យពិនិត្យមើលឡើងវិញអំពីគុណតម្លៃនៃគម្រោងនីមួយៗ ថាតើគម្រោងទាំងនោះពិតជាផ្ដល់ផលពិតប្រាកដ ជាតម្រូវការចំគោលដៅ និងមាននិរន្ដរភាពដែរឬទេ ព្រោះបើពុំដូច្នោះទេ ការខិតខំចំណាយពេលវេលា ធនធានមនុស្ស និងហិរញ្ញវត្ថុ ទៅលើគម្រោងទាំងនេះនឹងមិនអាចផ្ដល់ផលប្រយោជន៍ពិតប្រាកដនិងយូរអង្វែងដល់ប្រជាកសិករ និងវិស័យកសិកម្មបានឡើយ។

ការលើកឡើងពីលោករដ្ឋមន្រ្តីវ័យក្មេង គ្រាដែលថ្នាក់ដឹកនាំនិងមន្ដ្រីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមស្ដាប់បទបង្ហាញរបស់លោក ឃី កុសល អនុរដ្ឋលេខាធិការ អំពីគម្រោងទាំងអស់ដែលក្រសួងកំពុងតែអនុវត្តជាមួយដៃគូអភិវឌ្ឍ នៅព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាខាល ចត្វាស័ក ព.ស២.៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ថ្មីៗនេះ។

ជាការពិតជំនួយរបស់ដៃគូអភិវឌ្ឍទាំងអស់បានផ្ដល់លទ្ធភាពដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចអនុវត្តនូវគម្រោងនានាក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់បងប្អូនប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជា តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com