ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
EU សន្យាថា នឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ដល់កម្ពុជា
ថ្ងៃទី ៖ 16-12-2022, ដោយ​​ admin , 170 Views
                     
EU : រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានដឹកនាំគណប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនិងសហការី ដើម្បីពិភាក្សាអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ដោយក្នុងជំនួប EU សន្យាថា នឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ជូនដល់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា សហភាពអឺរ៉ុប និងប្រជាជនអឺរ៉ុប បានជួយគាំទ្រ និងការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការកសាងធនធានមនុស្សជាដើម។

លោក Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានកត់សម្គាល់ពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា ដែលមានស្ថានភាពល្អប្រសើរ ទោះបីជាក្នុងដំណាក់កាលនៃបញ្ហាប្រឈមបង្ករដោយជម្ងឺរាតត្បាតសកលក៏ដោយ។

លោក ទទួលស្គាល់ អំពីផលលំបាកដែលកម្ពុជាអាចនឹងជួបប្រទះក្រោយពេលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ។ សហភាពអឺរ៉ុបនិងបន្តអនុវត្តយន្តការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលគ្រោង Graduation រួមទាំងកម្ពុជា សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ។

ទន្ទឹមនឹងនោះ ភាគី EU ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសនិងកម្មវិធីកសាងសមត្ថភាពជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា។

ផ្អែកតាមទិន្នន័យ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨.៤៣%៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com