ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាត្រៀមនាំចេញវិស័យកសិកម្មទៅអាមេរិក ក្រោយអ្នកវិនិយោគបើកភ្លើងខៀវ
ថ្ងៃទី ៖ 04-12-2022, ដោយ​​ admin , 232 Views
                     
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឌិត ទីណា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយសមាគមពាណិជ្ជកម្មអាមេរិក និងក្រុមវិនិយោគអាមេរិក ពីការនាំចេញ ផលិតផលកសិកម្មមួយចំនួន ពីកម្ពុជាទៅអាមេរិកដូចជា ផលិតផលទឹកត្រី បង្គាក្រៀម ដំណាប់ស្វាយ ចេក និងបន្លែស្រស់ជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក រដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីសំណាក់ក្រុមវិនិយោគិនអាមេរិក ដែលមានរចនាសម្ព័ន្ធ និងខ្សែច្រវាក់សម្រាប់បម្រើដល់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអាមេរិករួចស្រេចហើយ។

ជាមួយគ្នានោះ ក្រុមអ្នកវិនិយោគអាមេរិក បានចាប់អារម្មណ៍មកលើផលិតផលកសិកម្មរបស់កម្ពុជា គឺជាការចាប់ផ្ដើមដ៏វិជ្ជមានមួយ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញទៅកាន់ទីផ្សារអាមេរិក។

បើតាមលោក ឌិត ទីណា «សម្រាប់រូបខ្ញុំផ្ទាល់ ការនាំចេញនេះ អាចសម្រេចទៅបានតាមរយៈកិច្ចសហការជាមួយអង្គភាពជំនាញ ដើម្បីធានាឲ្យបានទាំងបរិមាណ និងគុណភាព»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយសម្រួលដោះស្រាយនូវរាល់បញ្ហាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអាចនាំចេញនូវផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាបានប្រកបដោយជោគជ័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com