ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពិតជាចោរថ្លើមធំមែន ! លួចរថយន្តពីបន្ទាយមានជ័យទៅជាប់អន្ទាក់ប៉ូលិសនៅខេត្តសៀមរាប
ថ្ងៃទី ៖ 03-12-2022, ដោយ​​ admin , 131 Views
                     
បន្ទាយមានជ័យ : កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្រោយសង្ស័យថា បានលួចរថយន្តកូរ៉េមួយគ្រឿងដែលម្ចាស់ទុកចោលនៅមុខផ្ទះក្នុងខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ក្រោយមានការសុំអន្តរាគមន៍ពីកម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រះនេត្រព្រះ។

យោងតាមសម្តីរបស់ឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅម៉ោងប្រមាណ១១និង៣០នាទី យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ខ្លួនបានចតរថយន្តមួយគ្រឿងប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A 4414 នៅមុខផ្ទះដែលលើរថយន្តនោះមានផ្ទុកកន្ទក់ជាង១០តោន ហើយក៏ចូលទៅដេកដោយមិនបានដកសោចេញទេ។ លុះដល់ព្រឹកឡើងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក៏បាត់រថយន្តពីមុខផ្ទះដោយមិនដឹងថានរណាលួចយកទៅណាបាត់ ហើយក៏សម្រេចប្តឹងទៅនគរបាលមូលដ្ឋានឃុំភ្នំលៀបឱ្យជួយអន្តរាគមន៍រករថយន្តនោះត្រឡប់មកវិញ។

ក្រោយទទួលបានបណ្តឹងនិងការរៀបរាប់ពីម្ចាស់រថយន្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាផ្ទាល់ទៅកាន់កម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកព្រះនេត្រព្រះឱ្យចុះពិនិត្យនិងសុំសហការពីកម្លាំងពាក់ពន្ធ័។

នៅក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានសន្និដ្ឋានថារថយន្តត្រូវបានលួចហើយបើកចេញទៅកាន់ខេត្តសៀមរាប គ្រានោះក៏សុំឱ្យកម្លាំងនគរបាលខេត្តសៀមរាបជួយអន្តរាគមន៍និងស្ទាក់ឃាត់ឱ្យផង។

ទីបំផុតកម្លាំងជំនាញខេត្តសៀមរាបក៏បានស្ទាក់ឃាត់រថយន្តខាងលើនៅចំនុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាបហើយក៏ចាប់ខ្លួនបុរសជាអ្នកបើកបរឈ្មោះ ឌុក វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធី។

បច្ចុប្បន្នជនសង្ស័យជាចោរថ្លើមធំកំពុងស្ថិតក្រោមការសួរនាំរបស់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com