ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឃុំខ្លួនមនុស្ស៣នាក់ដែលសមត្ថកិច្ចអះអាងថា ជាជនទំនើង និង១៨នាក់ផ្សេងទៀត ត្រូវបានដោះលែង
ថ្ងៃទី ៖ 03-12-2022, ដោយ​​ admin , 204 Views
                     
ស្ទឹងត្រែង : មនុស្ស៣នាក់ ដែលសមត្ថកិច្ចអះអាងថា ជាជនទំនើង ពេលនេះត្រូវបានបញ្ជូនទៅឃុំខ្លួនពន្ធនាគារ កាំងមេម៉ាយ​ កាលពីល្ងាចថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពី ចៅក្រមស៊ើបសួរ​ លោក លី​ គឹមឆាយ​ សាកសួរចប់និងចោទពីបទ «ប្រើហិង្សាដោយចេតនា​ និងពីបទប្រើប្រាស់អាវុធគ្មានការអនុញ្ញាត​» ។ ដោយឡែកមនុស្ស១៨នាក់ផ្សេងទៀត ត្រូវបានដោះលែងឱ្យត្រលប់ទៅវិញក្រោមរូបភាពអប់រំ ណែនាំ ។

បើតាមសេចក្ដីរាយការណ៍ រយៈពេលជិតមួយខែកន្លងមកនេះ នៅក្នុងក្រុង ស្រុក និងខេត្តស្ទឹងត្រែង តែងតែកើតមាន សកម្មភាព លួច ឆក់ ប្លន់ និងបង្កហិង្សា ជាច្រើនលើកច្រើនសារ រួមទាំងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត រហូតបង្កឱ្យប្រជាពលរដ្ឋមានការភិតភ័យ ។

ដើម្បីបង្កលក្ខណ មានស្ថេរភាពនិងសន្តិសុខជូនប្រជាជនកាលពីចុងខែវិច្ឆិការ​កន្លងទៅថ្មីៗនេះ​ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី អៀង​ វ៉ាន់ឌី​ បានដឹកនាំកម្លាំងអាវុធហត្ថចុះប្រតិបត្តិការល្បាតតាមដងផ្លូវទាំងយប់ដើម្បីត្រួតពិនិត្យទៅលើក្រុមបំពុលសង្គម ក្រុមក្មេងទំនើង ក្រុមចោរលួច ក្រុមចោរប្លន់ ក្រុមចោរឆក់ជាដេីម។

ជាក់ស្តែងក្នុងប្រតិបត្តិការខាងលេី​ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនមនុស្សបានចំនួន២១នាក់​ និងម៉ូតូបំពាក់បំពង់ស៊ីមាំងឮខ្លាំងចំនួន១០គ្រឿង។

ក្រោយធ្វើការសួរចម្លើយ ក្នុងចំណោមមនុស្សទាំង២១នាក់ ខាងលើ ក៍មានមនុស្ស៣នាក់ ជាប់ពាក់ពន្ធករណីប្រើអំពើហិង្សា ដោយចេតនា​ និងប្រើប្រាស់អាវុធ គ្មានការអនុញ្ញាត​។ ដោយឡែក១៨នាក់ទៀត ត្រូវបានអប់រំណែនាំរួចប្រគល់អោយអាណាព្យាបាលមកនាំត្រឡប់ទៅផ្ទះវិញ។

ពាក់ព័ន្ធម៉ូតូដែលឃាត់ជាមួយមនុស្សទាំង២១នាក់ខាងលើ សរុប មានមានចំនួន១០គ្រឿង​ ក្នុងនោះមាន៩គ្រឿងពុំមានលិខិតស្នាមត្រឹមត្រូវ​ ត្រូវរក្សាទុកជាបណ្តោះអាសន្នរងចាំការបំពេញឯកសារគ្រប់គ្រាន់និងប្រគល់ជនម្ចាស់វិញ។ ចំណែកម៉ូតូ១គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ​ដោយសារមានលិខិតស្នាមត្រឹមត្រូវ​។

គួរំលឹកផងដែរថា រហូតមកដល់ថ្ងៃនេះ​ កម្លាំងអាវុធហត្ថខេត្ត ស្ទឹងត្រែង​ នៅតែបន្តចុះល្បាតដដែល​ ដោយមិនកំណត់ពេលវេលាដេីម្បីសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com