ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មនុស្សជំនិតអតីតមេបក្សប្រឆាំង រិះគន់ឧកញ៉ា គឹម ហ៊ាង ក្រោយប្រកាសបង្កើតក្លឹបអ្នកមាន តម្រូវឱ្យសមាជិកដែលមកចូលរួមត្រូវមានទ្រព្យពិត ១០លានដុល្លារឡើង
ថ្ងៃទី ៖ 03-12-2022, ដោយ​​ admin , 341 Views
                     
ភ្នំពេញ : លោកមុត ចន្ថា ដែលគេស្គាល់ថា ជាមនុស្សជិតស្និតឬដៃស្ដាំ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេកាលពីឆ្នាំ២០១៣ នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូនេះ បើបង្ហោះសាររិះគន់ឧកញ៉ាម្នាក់ ក្រោយប្រកាសបង្កើតក្លឹបអ្នកមាន ដែលតម្រូវឱ្យអ្នកអាចចូលជាសមាជិកបានត្រូវមានទ្រព្យសម្បត្តិ ១០លានដុល្លារ នៅខែកុម្ភៈ ឆ្នាំ២០២៣។

បើទោះបី លោក មុត ចន្ថា មិនបង្ហាញអត្តសញ្ញាណឧកញ៉ា ម្នាក់នោះក៍ដោយ ប៉ុន្តែគេដឹងថា ឧកញ៉ានោះ គឺឧកញ៉ា គឹម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ។

លោកឧកញ៉ា គឹម ហ៊ាង កាលពីព្រឹក ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា៖ «ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបាទ បុរសមហាសម្រស់ គីម ហ៊ាង នឹងបង្កើតក្លិបអ្នកមានធម្មតាមួយនៅកម្ពុជា ហើយសមាជិកត្រូវតែ មានទ្រព្យសម្បត្តិពិតលើសពី ១០លានដុល្លារឡើងទៅ ឬមានបុគ្គលិក កម្មករ និងក្រុម ការងារលើសពី ១០០នាក់ បន្ថែមពីនោះបាននិងកំពុងបង់ពន្ធឱ្យរដ្ឋលើសពី ១០០K ប្រចាំឆ្នាំ។

ក្រោយបង្ហោះសារបែបនេះ ធ្វើឱ្យអ្នកនយោបាយមិនសំចៃមាត់ធ្វើការរិះគន់ថា វណ្ណៈសក្តិភូមិ? បើតាមលោក មុត ចន្ថា «មានឧកញ៉ាម្នាក់ប្រកាសបង្កើតក្លឹបអ្នកមាន ដែលតម្រូវឱ្យអ្នកអាចចូលជាសមាជិកបានត្រូវមានទ្រព្យសម្បត្តិ ១០លានដុល្លារ នៅខែកុម្ភៈ ឆ្នាំ២០២៣។» នេះជាលើកទី១ ក្នុងលោកនេះដែលមានតែ «កម្ពុជាអាចធ្វើបាន»។ 

កុំភ្លេចប្រកាសប្រាប់ពីប្រភពចំណូល និងការបង់ពន្ធលើប្រាក់ចំណូលចូលរដ្ឋផង ចៀសវាងមានបានដោយទុច្ចរិត! តើនេះជាការកំណត់ចំណាត់ថ្នាក់ ឬឋានៈសង្គមមែនទេ ឬ social classification status? កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ប៉ុល ពត បានអនុវត្តគោលនយោបាយកំណត់ឋានៈសង្គម (social class status) គឺ ១៧មេសា និង ១៨មេសា ឬវណ្ណៈសក្តិភូមិ ដើម្បីកម្ចាត់ក្រុមមួយចោល សំដៅបង្កើតឱ្យមានឋានៈស្មើគ្នា គឺគ្មានអ្នកមាន គ្មានអ្នកក្រ!

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងពីការលុបបំបាត់នូវការរើសអើងគ្រប់ប្រភេទ រួមទាំងការរើសអើងភេទ ជាតិសាសន៍ ដើមកំណើត វណ្ណៈ ឬឋានៈសង្គម ជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com