ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក នេត ភក្រ្តា ៖ សត្វព្រៃ​គឺ​ជា​សម្បត្តិ​ធម្ម​ជាតិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា និង​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​របស់​ពិភព​លោក
ថ្ងៃទី ៖ 03-12-2022, ដោយ​​ admin , 123 Views
                     
ភ្នំពេញ : ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានផ្តោតការងារសំខាន់ៗចំនួនបី សម្រាប់គម្រោងអភិរក្សសត្វទោចថ្ពាល់លឿងនៅកម្ពុជា ៖ ១. ការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព ២. ការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារ ៣. ការស្រាវជ្រាវ និងអភិរក្សជីវៈចម្រុះ ។ «សត្វព្រៃ​ទាំង​នេះ​គឺ​ជា​សម្បត្តិ​ធម្ម​ជាតិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា និង​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​របស់​ពិភព​លោក»។ នេះបើតាម លោក នេត ភក្រ្តា រដ្ឋលេខាធិការកករសួងបរិស្ថាន បានបញ្ជាក់នៅលើបណ្ដាញសង្គម កាលពីថ្ងៃសុក្រ ។

លោក នេត ភក្រ្តា បានបន្ថែមថា សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។

សត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។ សត្វទោចថ្ពាល់លឿង ប្រើការស្រែកហៅនេះសម្រាប់ការទំនាក់ទំនង ការពារទីជម្រក និងស្វែងរកគូដើម្បីបន្តពូជ។ សត្វទោចថ្ពាល់លឿងធំពេញវ័យនិងបន្តពូជបាននៅអាយុដប់ឆ្នាំហើយអាចមានកូនជារៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង។ ពួកវាបរិភោគផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ (ខ្ចី ឬចាស់) ផ្កានិងសត្វល្អិត។ បច្ចុប្បន្នសត្វនេះ ត្រូវបានចុះក្នុង​បញ្ចី​សត្វ​ជិត​ផុត​ពូជ ( IUCN Red​ List​ )។

យោង​តាម​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​ដោយ​អង្គ​ការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ​ប្រចាំ​កម្ពុជា សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ប្រមាណ ១២០០​ក្បាលនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមទិន្នន័យសិក្សាពីតំបន់ដែនជម្រកសត្វព្រៃនិងឧទ្យានជាតិនៅខេត្តរតនគិរី ចំនួនទោចថ្ពាល់ឡើងបានបង្ហាញវត្តមានជាច្រើនក្រុមដែលវាអាចមានចំនួនច្រើនពាន់ក្បាល។

ក្រុមការងារស្រាវជ្រាវបាននិងកំពុងបន្តការសិក្សាចងក្រងទិន្នន័យ។ ទាំងនៅដែនជម្រកសត្វព្រៃកែវសីម៉ា និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ។ ក្រៅពីបង្កើតមុខរបរ និងផ្តល់ចំណូលបន្ថែមជូនប្រជាពលរដ្ឋសហគមន៍ក៏បានពង្រឹងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យមាននិរន្តរភាពផងដែរ។

ក្រោយពីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ប្រជាពលរដ្ឋគាត់មានជីវភាពធូរធារជាងមុន ហើយមិនត្រឹមតែបានជួយដល់មូលនិធិអភិវឌ្ឍន៍សហគមន៍ប៉ុណ្ណេះទេ ថែមទាំងបានជួយដល់កិច្ចការពារនៅតំបន់ដែនជំរកសត្វព្រៃផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com