ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ៊ុយក្រែន បាត់បង់ទាហាន១សែននាក់ ក្នុងសង្គ្រាម ចំណែករុស្ស៊ីមានទាហានអាវុធគ្រប់គ្រាន់សម្រាប់សង្គ្រាមរយៈពេលវេង
ថ្ងៃទី ៖ 02-12-2022, ដោយ​​ admin , 182 Views
                     
អ៊ុយក្រែន : លោកខាងលិចប៉ាន់ស្មានថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ១សែននាក់នៅក្នុងជម្លោះយោធាជាមួយរុស្ស៊ី។ លោកខាងលិចក៏ទទួលស្គាល់ដែរថា រុស្ស៊ីមានធនធានដ៏សម្បើមដើម្បីទ្រទ្រង់ជម្លោះ រយៈពេលយូខណៈអ៊ុយក្រែនមិនមាននោះឡើយ។

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានសរសេរថា អ៊ុយក្រែនបានបាត់បង់ទាហាន ដល់ទៅ១សែននាក់នៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ ។

តួលេខដែលផ្តល់ដោយថ្នាក់ដឹកនាំ EC គឺស្របនឹងការលើកឡើងរបស់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley។ នៅក្នុងសុន្ទរកថានៅឯសន្និសីទនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឧត្តមសេនីយ Milley បាននិយាយថាភាគីរុស្ស៊ីមានទាហានជាង ១សែននាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ហើយចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនគឺស្រដៀងគ្នា។

ទន្ទឹមនឹងនេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ស្ថានីយទូរទស្សន៍អ៊ុយក្រែន នៅថ្ងៃទី ១ ខែធ្នូថា កងទ័ពរបស់ប្រទេសនេះបានបាត់បង់ទាហានប្រហែល ១0.000 ទៅ ១៣.000 នាក់នៅក្នុងជម្លោះយោធាចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។

លោក Podolyak បានប្រាប់សារព័ត៌មាន Kanal 24 ថា "យើងមានលេខផ្លូវការពីអគ្គសេនាធិការពីមេបញ្ជាការកំពូល ។ តាមនោះ ទាហានចន្លោះពី ១០.០០០ ទៅ ១៣.០០០ នាក់បានស្លាប់ក្នុងសមរភូមិ”។

ក្រៅពីផ្នែកយោធា អ៊ុយក្រែនក៏បានរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរផងដែរ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីជាបន្តបន្ទាប់ (ជាមួយកាំជ្រួចមីស៊ីល យន្តហោះ និង UAVs)។

ទន្ទឹមនឹងនេះ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានជម្លៀសចេញពីប្រទេស ដែលធ្វើឱ្យអ៊ុយក្រែនកាន់តែបាត់បង់កម្លាំងទាហានសម្រាប់ជម្លោះប្រដាប់អាវុធនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com