ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រទេសក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ សម្ពោធកំពង់ផែទឹកជ្រៅថ្មី តម្លៃជិត៥០០លានដុល្លារ
ថ្ងៃទី ៖ 02-12-2022, ដោយ​​ admin , 314 Views
                     
បរទេស : Timor Leste - ប្រទេសក្មេងជាងគេនៅអាស៊ីអាគ្នេយ៍ - ទើបតែសម្ពោធកំពង់ផែទឹកជ្រៅថ្មីមួយនៅឈូងសមុទ្រ Tibar ដោយបើកច្រកផ្លូវសមុទ្រថ្មីតភ្ជាប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ស្ថិតនៅចម្ងាយប្រហែល ១២គីឡូម៉ែត្រពីរដ្ឋធានី Dili កំពង់ផែទឹកជ្រៅនៅ Tibar Bay គឺជាគម្រោងភាពជាដៃគូសាធារណៈ និងឯកជនដំបូងគេ ក៏ដូចជាគម្រោងទាក់ទាញការវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ មកដល់ពេលនេះ កំពង់ផែ មានតម្លៃ 490 លានដុល្លារ។

រដ្ឋាភិបាលទីម័រខាងកើតបានផ្តល់វិភាគទានចំនួន 135 លានដុល្លារ ហើយក្រុមហ៊ុនពហុឧស្សាហកម្មរបស់បារាំង Bolloré Group បានបណ្តាក់ទុនចំនួន 155 លានដុល្លារសម្រាប់ដំណាក់កាលដំបូងនៃគម្រោង។

បន្ទាប់ពីការសាងសង់អស់រយៈពេល ៤ ឆ្នាំ កំពង់ផែទឹកជ្រៅថ្មីរបស់ទីម័រខាងកើតត្រូវបានគេរំពឹងថានឹងអាចទទួលបាននាវាដែលមានសមត្ថភាពផ្ទុកកុងតឺន័រជាង 8,000 និងអាចផ្ទុកកុងតឺន័របានច្រើនជាង ២សែនក្នុងមួយឆ្នាំ។

នាវាដែលឆ្លងកាត់សិង្ហបុរី និងប្រទេសប្រជុំកោះឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលីអាចចូលចត់នៅកំពង់ផែទឹកជ្រៅនេះ។ កាលពីមុន រដ្ឋធានី Dili មានកំពង់ផែសមុទ្រ ប៉ុន្តែវាមិនជ្រៅគ្រប់គ្រាន់ដើម្បីទទួលកប៉ាល់ដឹកទំនិញធំៗនោះទេ។ ដូច្នេះ កំពង់ផែសមុទ្រជ្រៅនៅឈូងសមុទ្រ Tibar ត្រូវបានគេរំពឹងថានឹងជួយទីម័រឡេស្តេឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ភ្ជាប់កាន់តែជិតស្និទ្ធជាមួយផ្លូវដឹកជញ្ជូនសំខាន់ៗនៅអាស៊ី។ ដោយហេតុនេះ សន្យាថានឹងបង្កើតការងារបន្ថែម និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសដែលមានសេដ្ឋកិច្ចតូចជាងគេនៅអាស៊ីអាគ្នេយ៍។

កិច្ចខិតខំប្រឹងប្រែងរបស់ទីម័រឡេស្តេក្នុងការពង្រីកការតភ្ជាប់ក្នុងតំបន់កើតឡើងក្នុងបរិបទដែលអាស៊ានទើបតែបានអនុម័តជាគោលការណ៍សម្រាប់ទីម័រឡេស្តេក្លាយជាសមាជិកទី ១១ នៃប្រទេសអាស៊ាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com