ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នៅបាំងប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះត្រៀមបោះឆ្នោតឆ្នាំ២០២៣ នឹងឈានដល់បិទបញ្ចប់
ថ្ងៃទី ៖ 02-12-2022, ដោយ​​ admin , 138 Views
                     
កែប : រហូតមកទល់នឹងពេលនេះដំណើរការចុះឈ្មោះដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងខិតជិតចូលមកដល់ ពោលនៅបាំងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការចុះឈ្មោះនឹងត្រូវបិទបញ្ចប់ ។

នៅក្នុងចំណោម២៥រាជធានី ខេត្ត ប្រជាជនដែលច្រើនជាងគេគឺរាជធានីភ្នំពេញ ហើយប្រជាជនដែលតិចជាងគេគឺជាខេត្តកែប ។ ខេត្តកែបគឺជាខេត្តមួយដែលបានផ្ដាច់ខ្លួនចេញពីខេត្តកំពត ។

បច្ចុប្បន្នខេត្តកែបមានក្រុងស្រុកចំនួនពីរ ទី១ គឺក្រុងកែប និងទី២ គឺស្រុកដំណាក់ចង្អើរ ហើយខេត្តកែបមានប្រជាជនសរុប ៤២០០០នាក់ ។ អភិបាលក្រុងកែប លោក ខេង យ័ន បានប្រាប់សារព័ត៌មាន Cam Post នៅចុងសប្ដាហ៍នេះថា អ្នកដែលមានឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២១សម្រាប់ប្រជាជន៣សង្កាត់នៅក្នុងក្រុងកែប មានចំនួន ១៤២០៦នាក់ ។

លោកថា គិតត្រឹមថ្ងៃទី៣០ ចុងខែវិចិ្ឆកា ប្រជាជនដែលបានមកចុះឈ្មោះថ្មីសម្រាប់ការបោះឆ្នោត មានចំនួន ៦៤៧នាក់ និងមានអ្នកផ្ទេរមកពីក្រៅចំនួន ១៦២នាក់ ។

លោក ខេង យ័ន បញ្ជាក់ថា សម្រាប់ក្នុងឆ្នាំ២០២២ ក្រុងកែប មានអ្នកមកចុះឈ្មោះបោះឆ្នោត ចំនួន ១៤ ៧១៦នាក់ និងខេត្តកែបទាំងមូលមានចំនួន ២៧ ៩១១នាក់ ក្រៅពីនោះមានអ្នកមិនទាន់ចុះឬកំពុងត្រៀមនឹងចុះចំនួន ១៣៥នាក់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com