ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក នេត ភក្រ្តា៖ សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់
ថ្ងៃទី ៖ 02-12-2022, ដោយ​​ admin , 150 Views
                     
ភ្នំពេញ : រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្រ្តា បានឱ្យដឹងនៅថ្ងៃសុក្រនេះថា សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។ គេចាំបាច់ត្រូវចាត់វិធានការអភិរក្សសំខាន់ៗរួមគ្នាបន្ទាន់បន្ថែមទៀតដើម្បីការពារសត្វព្រៃដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វទាំងនេះឲ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។

បើតាម លោក នេត ភក្រ្តា «យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធានការបន្ទាន់រួមគ្នាមួយដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកជាដំណោះស្រាយចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថតដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ។

ក្នុងរបាយការណ៍បឋម បានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។

ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការWWFថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com