ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស៊ីជិនពីង៖ ចិនសង្ឃឹមចង់បានបរិយាកាសអាជីវកម្ម ដែលមានសមភាពនិងតម្លាភាព សម្រាប់ក្រុមហ៊ុនចិននៅ EU
ថ្ងៃទី ៖ 01-12-2022, ដោយ​​ admin , 137 Views
                     
ចិន : សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ក្នុងជំនួបជាមួយលោក ឆាល Michel ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានលើកឡើងថា ចិននឹងពង្រឹងការធ្វើទំនាក់ទំនង និងការសម្របសម្រួលជាយុទ្ធសាស្រ្ត ជាមួយសហភាពអឺរ៉ុប (EU) បន្ថែមទៀត។

កំលុងជំនួបខាងលើដែលធ្វើឡើង នៅវិមាន Great Hall of the People ក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន លោក ស៉ី ក៏បានប្រាប់ លោក មីឈែល ផងដែរថា រូបលោកសង្ឃឹមថា ស្ថាប័នទាំងឡាយក៏ដូចជារដ្ឋជាសមាជិករបស់ EU នឹងប្រកាន់យកនូវទស្សនៈត្រឹមត្រូវ និងប្រកបដោយសត្យានុម័តចំពោះចិន។

លោកប្រធានាធិបតីចិនបានបន្តថា «ចិននឹងនៅតែបន្តបើកចំពោះក្រុមហ៊ុនអឺរ៉ុបជានិច្ច ហើយសង្ឃឹមថា EU នឹងអាចលុបចោលនូវការចូលលូកលាន់នានា ដើម្បីផ្តល់នូវបរិយាកាសអាជីវកម្មមួយ ដែលមានសមភាពនិងតម្លៃភាព សម្រាប់ក្រុមហ៊ុនចិន»។

ក្រៅពីលោក ស៉ី ជិនពីង លោក មីឈែល ដែលកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ ក៏ជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង (Li Keqiang) ហើយនិងលោក លី ចានស៊ូ (Li Zhanzhu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិនថែមទៀតផង។

ការធ្វើទស្សនកិច្ចនេះទៀតសោតកើតមានឡើង បន្ទាប់ពីបណ្តាមេដឹកនាំអឺរ៉ុបបានបង្ហាញក្តីបារម្ភ ក្នុងកិច្ចប្រជុំមួយកាលពីខែតុលាកន្លងទៅ អំពីភាពពឹងផ្អែកសេដ្ឋកិច្ចរបស់អឺរ៉ុប លើប្រទេសចិន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com