ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ម៉ម ប៊ុនហេង ប្រាប់មន្ទីរសុខាភិបាលទាំងអស់នៅកម្ពុជា ឱ្យតាមដាននិងចាត់ការពេទ្យឯកជនណាបំពានវិជ្ជាជីវៈ
ថ្ងៃទី ៖ 01-12-2022, ដោយ​​ admin , 140 Views
                     
ភ្នំពេញ : ក្រោយផ្ទុះរឿងស្រ្តីវ័យក្មេងម្នាក់ស្លាប់កូនក្នុងផ្ទៃហើយត្រូវគ្រូពេទ្យឯកជននៅខេត្តកំពង់ស្ពឺកាយយកចេញដោយទាំងពោះវៀនចេញមកក្រៅរហូតធ្វើឱ្យម្ដាយសពទារកត្រូវសង្រ្គោះបន្ទាន់ ពេលនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់វិធានការយ៉ាងតឹងរឹងឱ្យមន្ទីរសុខាភិបាលទាំងអស់តាមដានពីសកម្មភាពនិងវិជ្ជាជីវៈគ្រូពេទ្យឯកជនទាំងឡាយណាដែលបំពានវិជ្ជាជីវៈជាគ្រូពេទ្យ ។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១ ធ្នូ ២០២២ ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្ត និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្ដល់សេវាសុខាភិបាល ជូនដល់អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន ។

បន្ថែមពីនោះ លោក ម៉ម ប៊ុនហេង បានណែនាំឱ្យមន្ទីរសុខាភិបាលចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកផ្ដល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com