ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទោះមានអស្ថិរភាពពិភពលោកក៏ដោយ តែទំនាក់ទំនងរុស្ស៉ី-ចិន នៅតែពង្រឹងទៅមុខ
ថ្ងៃទី ៖ 30-11-2022, ដោយ​​ admin , 109 Views
                     
រុស្ស៊ី : ព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ក្នុងលិខិតមួយផ្ញើទៅកាន់អ្នកចូលរួមនៃវេទិកាធុរកិច្ចថាមពលរុស្ស៊ី-ចិនលើកទី៤ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងចិន កំពុងអភិវឌ្ឍជាលំដាប់ បើទោះបីជាស្ថានការណ៍ក្នុងពិភពលោក មិនស្ថិតស្ថិរក៏ដោយ។

លោក ពូទីន បានគូសបញ្ជាក់បន្ថែមទៀតថា «ទោះបីជាសភាពការណ៍អន្តរជាតិមានភាពស្មុគស្មាញក៏ដោយ តែភាពជាដៃគូទូលំទូលាយនិងទំនាក់ទំនងអន្តរកម្មយុទ្ធសាស្ត្ររវាងរុស្ស៊ី និងចិននៅតែបន្តអភិវឌ្ឍទៅមុខ។ ចំណែក ឧស្សាហកម្មថាមពលនៅតែជាផ្នែកមួយដ៏សំខាន់ និងមានការវិវត្តន៍យ៉ាងឆាប់រហ័សបំផុត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើង»។

បើតាមលោក ពូទីន ថ្មីៗនេះប្រទេសទាំងពីរបានទទួលជោគជ័យ ក្នុងការធានានូវទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ នៅក្នុងវិស័យប្រេង ឧស្ម័ន ធ្យូងថ្ម និងថាមពល ហើយពួកគេក៏ធ្វើការជាប់លាប់ ដើម្បីអនុវត្តគម្រោងខ្នាតធំរួមគ្នាលើដំណើរការ រោងចក្រថាមពលនុយក្លេអ៊ែរ របស់ប្រទេសចិន និងការផលិតឧស្ម័នធម្មជាតិរាវ ផងដែរ។

វេទិកាធុរកិច្ចថាមពលរុស្ស៊ី-ចិន ត្រូវបានរៀបចំឡើងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងធានាឲ្យមានកិច្ចសន្ទនាជាទៀងទាត់ រវាងមន្ត្រីរដ្ឋាភិបាល ជាមួយសាជីវកម្មឧស្សាហកម្មឈានមុខ ស្ថាប័នធនាគារ និងសហគមន៍អ្នកជំនាញ នៃប្រទេសទាំងពីរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com