ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រជាកសិករនៅភូមិខ្វាវកើត ទាមទារឱ្យអាជា្ញធរដោះស្រាយប្រព័ន្ធទឹកដើម្បីឱ្យទិន្នផលស្រូវកើនទ្វេរគុណ ខណៈតម្លៃស្រូវហក់ឡើង
ថ្ងៃទី ៖ 28-11-2022, ដោយ​​ admin , 140 Views
                     
ភ្នំពេញ : បើទោះជាតម្លៃស្រូវនៅបន្តកើនឡើងក៍ដោយ ប៉ុន្តែប្រជាកសិករនៅតែទទូចសុំ ទទូចសុំគឺដើម្បីឱ្យតម្លៃស្រូវនៅលើទីផ្សារឋិតថេរនិងធ្វើឱ្យពួកគាត់មានទំនុកចិត្ត ពោលមិនបារម្ភពីតម្លៃស្រូវធ្លាក់ចុះនៅពេលក្រោយ ។

កាលពីសប្ដាហ៍មុន រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានចាត់មន្រ្តីពាក់ព័ន្ធឱ្យទៅចរចានិងទិញស្រូវក្នុងតម្លៃខ្ពស់ជាងមុន ពោលតម្លៃស្រូវនៅលើទីផ្សារ ប្រភេទផ្ការំដួលលេខ១ មិនក្រោម ៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម ។

ប្រជាពលរដ្ឋនៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលតម្លៃស្រូវខ្ពស់ជាងមុន ប៉ុន្តែពួកគាត់នៅទទូចសុំឱ្យតម្លៃស្រូវឋិតថេរ ដើម្បីជៀសវាងតម្លៃស្រូវធ្លាក់ចុះ ។

លោក អួយ សិរីសត្យា ជាប្រជាកសិករម្នាក់ក្នុងចំណោមប្រជាកសិករជាច្រើន រស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលធ្លាប់រិះគន់ក្រសួងកសិកម្មពីតម្លៃស្រូវធ្លាក់ចុះ ពេលនេះត្រឡប់មកសាទរវិញម្ដង បន្ទាប់ពីតម្លៃស្រូវនៅលើទីផ្សារបានកើនឡើង ។

ថ្លែងប្រាប់សារព័ត៌មាន Cam Post តាមទូរសព្ទ នៅព្រឹកថ្ងៃទី២៨ វិចិ្ឆកា លោក អួយ សិរីសត្យា បានបញ្ជាក់ថា ពីមុនតម្លៃស្រូវ ១គីឡូ ជាង៨០០រៀល មូយសប្ដាហ៍ក្រោយ តម្លៃស្រូវបានកើនជាង ១ពាន់រៀល ក្នុង១គីឡូ ។

លោកសត្យា បន្ថែមថា លោកប្រកបរបរកសិកម្មនេះ (ធ្វើស្រែ ) រយៈពេល៨ឆ្នាំហើយ នៅលើផ្ទៃដីទំហំ ៤ហិកតា ដោយប្រមូលទិន្នផលម្ដងៗ ចន្លោះខែវិចិ្ឆការ និងខែធ្នូ បានប្រមាណ១០តោន គិតជាថវិការប្រមាណ ៨ពាន់បាត ដោយកាត់ចំណាយអស់ប្រមាណ៥០ភាគរយ ពោលបាន ៤ពាន់បាត ។

លោក អួយ សិរីសត្យា ក្រៅពីប្រកបរបរធ្វើស្រែ លោកក៍ជាគ្រូបង្រៀនថ្នាក់បឋមសិក្សា នៅសាលាសំរោង ផងដែរ បន្ថែមពីនោះលោកបានប្រកបរបរមួយទៀត នោះគឺ ដាំដំឡូវមី ។ ប៉ុន្តែលោកថា មិនសូវជាទទួលផលបានប៉ុន្មានទេ ដោយសារលោកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែដំណាំ ។ បើទោះមិនមានពេលមើលថែរក៍ពិតមែន តែយ៉ាងហោចណាស់ក៍ក្នុង១ឆ្នាំៗលោកអាចប្រមូលផលបានប្រមាណ ៨លានរៀលផងដែរក្នុងទំហំ១ហិកតា ។

បន្ថែមពីនោះ លោក អួយ សិរីសត្យា បានទទូចសុំឱ្យអាជា្ញធរពាក់ព័ន្ធជួយគិតគូ និងដោះស្រាយប្រព័ន្ធទឹកជូនប្រជាកសិករនៅតំបន់នោះផង ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធីសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២១ វិចិ្ឆការ កន្លងទៅថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្ដាខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្ដាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នាជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ទៀតថា ចំណុចនេះហើយដេលធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយព្រមគ្នាដែលអាចបណ្ដាលឱ្យមានការបង្អាប់ថ្លៃស្រូវ ។

ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com