ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថៃ៖ ការចំណាយរបស់អ្នកទេសចរណ៍ គឺជារឿងសំខាន់បំផុត
ថ្ងៃទី ៖ 25-11-2022, ដោយ​​ admin , 173 Views
                     
ថៃ : ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃបានជំរុញឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនផ្តោតលើការចំណាយក្នុងមនុស្សម្នាក់ជាជាងចំនួនភ្ញៀវទេសចរមកទស្សនាសរុប ដើម្បីជួយថែរក្សាបរិស្ថាន ដោយផ្តល់អនុសាសន៍ឱ្យអនុវត្តគោលនយោបាយមួយចំនួនដូចជាការកំណត់ចំនួនភ្ញៀវចូលទស្សនានៅតំបន់ទេសចរណ៍ជាដើម។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថា៖ «ការមានភ្ញៀវទេសចរច្រើនគឺជារឿងល្អសម្រាប់ប្រតិបត្តិករ ប៉ុន្តែយើងត្រូវតែស្វែងរកតុល្យភាពនៃធនធានរបស់យើងផងដែរ»។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅទេសចរណ៍ជិត ២០លាននាក់នៅឆ្នាំក្រោយ ដែលស្មើនឹងប្រហែល ៥០% នៃកម្រិតក្នុងឆ្នាំ២០១៩។

ថ្លែងទៅកាន់ប្រតិបត្តិករសណ្ឋាគារនៅឯកិច្ចប្រជុំប្រចាំខែរបស់សមាគមសណ្ឋាគារថៃ (THA) កាលពីថ្ងៃពុធ លោក Varawut បាននិយាយថា ជាមធ្យមភ្ញៀវទេសចរម្នាក់ប្រើប្រាស់ទឹក ៣០ លីត្រ និងផលិតកាកសំណល់មួយគីឡូក្រាមក្នុងមួយថ្ងៃ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃបានដាក់ចេញគោលនយោបាយកំណត់សមត្ថភាពទទួលភ្ញៀវទេសចរ ដើម្បីកំណត់ចំនួនភ្ញៀវទេសចរ និងរយៈពេលស្នាក់នៅក្នុងឧទ្យានជាតិមួយចំនួនរបស់ប្រទេសថៃរួចហើយ។

ឧទាហរណ៍ ឆ្នេរសមុទ្រ Maya ដ៏ល្បីល្បាញនៅក្រាប៊ី អនុញ្ញាតឱ្យភ្ញៀវចូលបានត្រឹមតែ ៣៨០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្តល់បទពិសោធដ៏ល្អបំផុតដល់ភ្ញៀវទេសចរ និងថែរក្សាធនធានធម្មជាតិរបស់ទីតាំងនេះ។ គោលនយោបាយនេះធ្វើឡើងដោយផ្អែកលើការសិក្សាផ្សេងៗ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com