ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រុស្ស៊ីឈប់លក់ប្រេងដល់ប្រទេសលោកខាងលិចដែលបានកំណត់តម្លៃប្រេងរបស់ទីក្រុងមូស្គូ
ថ្ងៃទី ៖ 25-11-2022, ដោយ​​ admin , 177 Views
                     
រុស្ស៊ី : ប្រទេសរុស្ស៊ីនឹងមិនលក់ប្រេងទៅឱ្យប្រទេសដែលអនុវត្តការកំណត់តម្លៃ ដែលស្នើឡើងដោយលោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន RT កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូអាចនឹងបញ្ចប់ប្រតិបត្តិការទាំងអស់ជាមួយបណ្តាប្រទេសដែលអនុវត្តកំណត់តម្លៃប្រេងរុស្ស៊ី។

អ្នកស្រី Zakharova បានបញ្ជាក់ថា "ការដាក់កំណត់តម្លៃលើផលិតផលប្រេងរបស់រុស្ស៊ីគឺជាទង្វើនៃការបំផ្លិចបំផ្លាញដល់ទីផ្សារ រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យស្មុគស្មាញដល់បញ្ហាថាមពលសកល។

ទីក្រុងម៉ូស្គូនឹងមិនបន្តធ្វើពាណិជ្ជកម្មជាមួយផលិតផលប្រេង ជាមួយប្រទេសដែលចូលរួមកំណត់តម្លៃប្រេង។ ដោយចែករំលែកទស្សនៈដូចគ្នាជាមួយលោកស្រី Zakharova អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានជំទាស់នឹងការដាក់កម្រិតតម្លៃរបស់លោកខាងលិចលើប្រេងរុស្ស៊ីផងដែរ។

យោងតាមលោក Peskov សេចក្តីព្រាងតម្លៃ គឺពិបាកយល់ខ្លាំងណាស់ ពីព្រោះបណ្តាប្រទេសលោកខាងលិចមិនអាចពន្យល់ពីមូលដ្ឋានសម្រាប់តម្លៃ ចាប់ពី៦៥-៧០ ដុល្លារ ក្នុងមួយបារ៉ែល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com