ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ម៉ាឡេស៊ី មាននាយករដ្ឋមន្ត្រីថ្មីមគពីគណបក្សប្រឆាំង ជាក្តីសង្ឃឹមសម្រាប់សេដ្ឋកិច្ចរីកចម្រើន
ថ្ងៃទី ៖ 24-11-2022, ដោយ​​ admin , 107 Views
                     
ម៉ាឡេស៊ី : ម៉ាឡេស៊ី ជាប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់ ក្នុងត្រីមាសទីបីឆ្នាំ២០២២ ដោយសារតែតម្រូវការប្រើប្រាស់ក្នុងប្រទេសកើនឡើង ក៏ដូចជា ការនាំចេញច្រើនផងដែរ។

តាមតួលេខរបស់ធនាគារជាតិ ម៉ាឡេស៊ី (BNM) បានប្រកាសថា GDP របស់ប្រទេសនេះបានកើនឡើងក្នុងត្រីមាសទីបីឆ្នាំ២០២២ គឺដល់ទៅ១៤,២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាឆ្នាំ២០២១។

កំណើនសេដ្ឋកិច្ច ខ្ពស់ជាងការរំពឹងទុកទៅទៀត ដែលមានតែ ១១,៧%ប៉ុណ្ណោះ។ ក្នុងពេលនេះដែរ នៅពីថ្ងៃទី២៤ ខែតុលា មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០របស់ប្រទេសនេះ បញ្ចប់វិបត្តិរយៈពេល៥ថ្ងៃកន្លងមក ដែលជាហេតុមិនប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងតែរីកចំរើននោះឡើយ។

នៅព្រឹកថ្ងៃដដែល ព្រះមហាក្សត្រ Abdullah Sultan Ahmad Shah បានតែងតាំងលោក Anwar Ibrahim ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយបញ្ចប់វិបត្តិក្រោយការបោះឆ្នោតរយៈពេលប្រាំថ្ងៃដែលមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ បន្ទាប់ពីត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៉ី ដើម្បីបិទបញ្ចប់ស្ថានភាពជាប់គាំង អស់រយៈពេល៥ថ្ងៃ ក្រោយការបោះឆ្នោតសកល ដែលចេញលទ្ធផលមិនដាច់ស្រេច។

នៅថ្ងៃទី២៤ខែវិច្ឆិកានេះ មហាក្សត្រម៉ាឡេស៉ី បានសម្រេចព្រះទ័យជ្រើសរើស លោក អាន់វ៉ា ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តី បន្ទាប់ទ្រង់បានជួបជាមួយសមាជិកសភាមួយចំនួន ព្រមទាំងបានកោះប្រជុំក្រុមប្រឹក្សាព្រះចៅស៊ូលតង់ម៉ាឡេស៉ី លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។

ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក អាន់វ៉ា ឈ្នះបានអាសនៈច្រើនជាងគេ គឺ៨២អាសនៈ ខណៈក្រុមគណបក្សចម្រុះធំមួយទៀតគឺ ប៉ឺ Perikatan Nasional ឬ PN) របស់អតីតនាយករដ្ឋមន្រ្តី Muhyiddin Yassin បាន៧៣អាសនៈ ប៉ុន្តែសុទ្ធតែមិនគ្រប់១១២អាសនៈ ឬស្មើនឹង៥០ភាគរយ ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលឡើយ។

ការក្លាយជានាយករដ្ឋមន្រ្តីនេះ ធ្វើឱ្យលោក អាន់វ៉ា សម្រេចគោលដៅរបស់ខ្លួន បន្ទាប់ពីចាប់ផ្តើមធ្វើនយោបាយ អស់រយៈពេលប្រមាណជា ៣ទសវត្សរ៍មកហើយ គឺចាប់តាំងពីលោកនៅជាកូនសិស្សរបស់ អ្នកនយោបាយជើងចាស់ លោក មហាធៀរ មហាម៉ាត់ រហូតដល់ក្លាយជាមេដឹកនាំចលនាបាតុកម្ម, ជាអ្នកទោស, ជាមេបក្សប្រឆាំង និងចុងក្រោយនេះ ជានាយករដ្ឋមន្រ្តី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com