នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
របួស ជាង ៥០ នាក់ដោយការរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ នៅតួកគី
ថ្ងៃទី ៖ 23-11-2022, ដោយ​​ admin , 99 Views
               
តួកគី : យ៉ាងហោចណាស់ក៏មាន មានមនុស្សរាប់សិបនាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានករណីលោតពីលើផ្ទះក្នុងពេលរញ្ជួយដីកើតឡើង ដោយខ្លាចផ្ទះបាក់សង្កត់ពីលើ។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានអង្រួនភាគពាយព្យនៃប្រទេសតួកគី និងមានអារម្មណ៍ថារញ្ជួយដល់ទីក្រុងអ៉ីស្តង់ប៊ូល នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យមនុស្សចំនួន៥០នាក់រងរបួស ខណៈដែលសំណង់អគារមួយចំនួនក្នុងទីក្រុង Duzce រងការខូចខាត។

ចំណុចកណ្តាលនៃការរញ្ជួយបានកើតឡើងនៅទីប្រជុំជន Golyaka ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងអុីស្តង់ប៊ូល ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ឬការបំផ្លិចបំផ្លាញធំធេងនោះទេ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Anadolu ទីស្នាក់ការតុលាការប្រចាំទីក្រុង Duzce ក៏ស្ថិតក្នុងចំណោមអគារចំនួន៨ដែលរងការខូចខាតនៅតំបន់នេះដែរ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាះអាសន្នរបស់ប្រទេសតួកគី (AFAD) បានបញ្ជូនភួយនិងតង់រាប់ពាន់ទៅកាន់តំបន់នៃការរញ្ជួយដីដែលបានធ្វើឱ្យមនុស្ស ៣៧នាក់ រងរបួសនៅក្នុងទីក្រុង Duzce ហើយក៏មានអ្នករងរបួសនៅក្នុងទីក្រុងអ៉ីស្តង់ប៊ូល (Istanbul) ហ្សូហ្គោលដាក (Zonguldak) និងបួសា (Bursa) ផងដែរ។

កាលពីឆ្នាំ១៩៩៩ ការរញ្ជួយដីដ៏ខ្លាំងចំនួន២លើក បានសម្លាប់មនុស្សចំនួន១៨,០០០នាក់ នៅភាគពាយព្យនៃប្រទេសតួកគី។ ដោយឡែកក្នុងឆ្នាំ២០២០ មនុស្សជាង១០០នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងលិចនៃទីក្រុង Izmir៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com