ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធនាគារជាតិចិន ទិញមាសរហូតដល់ ៣០០តោន ពីក្រុមប្រឹក្សាមាសពិភពលោក
ថ្ងៃទី ៖ 23-11-2022, ដោយ​​ admin , 146 Views
                     
ចិន : ក្នុងឆ្នាំ២០២២នេះ ធនាគារកណ្តាលជុំវិញពិភពលោកបានបង្កើនការទិញមាសពី WGC ប៉ុន្តែអត្តសញ្ញាណរបស់ធនាគារណាដែល "ប្រមូល" ទិញមាសភាគច្រើននៅតែមិនច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ តាមការប៉ាន់ស្មានរបស់អ្នកជំនាញដែលសារព័ត៌មាន Nikkei ដកស្រង់នោះគឺទំនងជាថាប្រទេសចិនជាអ្នកទិញមាសច្រើនជាងគេ ដោយសារតែប្រទេសនេះត្រូវបានគេនិយាយថាកំពុងបង្កើនការស្តុកទុកមាសដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។

របាយការណ៍ខែវិច្ឆិការបស់ ក្រុមប្រឹក្សាមាសពិភពលោក World Gold Council (WGC) បានបញ្ជាក់ថា ធនាគារកណ្តាលនៅជុំវិញពិភពលោកបានទិញមាសជិត ៤00 តោនក្នុងរយៈពេលពីខែកក្កដាដល់ខែកញ្ញា។

ចំនួននេះបានកើនឡើងបួនដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានកើនឡើងយ៉ាងខ្លាំងធៀបនឹង ១៦៨ តោននៅក្នុងត្រីមាសទីពីរ និង ៨៧,៧ តោនក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះក៏ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦៧ មក។

សារព័ត៌មាន Nikkei បានផ្សាយថា ប្រទេសទួរគី អ៊ូបេគីស្ថាន និងឥណ្ឌាបានរាយការណ៍រៀងៗខ្លួនអំពីការទិញមាសរបស់ពួកគេក្នុងអំឡុងពេលខាងលើ។

តាមនោះទួរគីទិញ៣១,២តោន អ៊ូបេគីស្ថានទិញ២៦,១តោន និងឥណ្ឌាទិញ១៧,៥តោន ។ ដូច្នេះប្រទេសទាំងបីបានទិញសរុបចំនួន ៩០ តោន។ ហេតុនេះនៅប្រហែល៣០០តោនទៀតមិនទាន់ស្គាល់អ្នកទិញនៅឡើយ ។ ពីមុន WGC បានទទួលស្គាល់ថាមិនមែនគ្រប់ប្រទេសទាំងអស់រាយការណ៍ពីការកាន់កាប់មាសរបស់ពួកគេទេ។

ទោះជាយ៉ាងណាក៏ដោយ ការវិភាគរបស់អ្នកជំនាញបង្ហាញថា អ្នកទិញអាថ៌កំបាំងត្រូវបានគេជឿថាជាប្រទេសចិន ហើយការផ្លាស់ប្តូរនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសនេះទៅលើប្រាក់ដុល្លារអាមេរិក។ អ្នកវិភាគទីផ្សារ Itsuo Toshima ព្យាករថា អ្នកទិញមាសភាគច្រើនទំនងជាចិន។

លោកបានមានប្រសាសន៍ថា "ប្រទេសចិនទំនងជាបានទិញមាសយ៉ាងច្រើនពីប្រទេសរុស្ស៊ី" ដោយបន្ថែមថាវាទំនងជាថាធនាគារប្រជាជនចិនបានទិញមាសស្តុកពីឃ្លាំង២០០០តោនរបស់រុស្ស៊ី។

ប្រទេសចិនក៏បានចាត់វិធានការស្រដៀងគ្នានេះដែរក្នុងពេលកន្លងមក។ ចាប់តាំងពីឆ្នាំ២០០៩ ប្រទេសនេះបានរក្សាការកាន់កាប់មាសរបស់ខ្លួនជាសម្ងាត់។

នៅឆ្នាំ២០១៥ ធនាគារកណ្តាលនៃប្រទេសចិនបានបង្ហាញថាខ្លួនកំពុងកាន់កាប់មាសប្រហែល៦០០តោន ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ប្រទេសចិនមិនមានរបាយការណ៍ណាមួយនៃការទិញមាសនោះទេ។ អត្ថបទ Nikkei ក៏បាននិយាយដែរថា ចិនកំពុងកាត់បន្ថយការកាន់កាប់ភាគហ៊ុនក្នុងរតនាគារអាមេរិកជាបណ្តើរៗ។

ទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិកបង្ហាញថា ប្រទេសចិនបានលក់ភាគហ៊ុនអាមេរិកចំនួន ១២១,២ ពាន់លានដុល្លារ ដែលស្មើនឹងមាសប្រហែល២២០០តោនចាប់តាំងពីខែកុម្ភៈមកទល់ពេលនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com