ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រញ្ជួយដីនៅឥណ្ឌូនេស៊ី ស្លាប់កើនឡើង២៥២ នាក់ ក្រុមជួយសង្គ្រោះខិតខំស្វែងរកមនុស្សកប់ក្រោមគំនរអគារបាក់បែក
ថ្ងៃទី ៖ 22-11-2022, ដោយ​​ admin , 152 Views
                     
ឥណ្ឌូនេស៊ី : លោក Dimas Reviansyah បុគ្គលិកជួយសង្គ្រោះបន្ទាន់ ម្នាក់ក្នុងចំណោរាប់រយនាក់ បានឲ្យដឹងថា ក្រុមជួយសង្គ្រោះកំពុងតែខិតខំទាំងថ្ងៃ ទាំងយប់ដើម្បីស្វែងរកមនុស្សកប់ក្រោមគំនរអគារបាក់បែកបង្កឡើងដោយរញ្ជួយដី។

ក្រុមជួយសង្គ្រោះបានខិតខំ ស្វែងរកមនុស្សនៅរស់ ដោយប្រើគ្រឿងយន្ត ដើម្បីបោសសម្អាត បើកផ្លូវដល់ក្រុមជួយសង្គ្រោះទៅកាន់តំបន់រង្គ្រោះ។

នៅពេលនេះដែរ រដ្ឋបាលថ្នាក់តំបន់ បានឲ្យដឹងថានៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដី លើទីក្រុង Cianjur ភាគខាងលិចកោះជ្វា របស់ឥណ្ឌូណេស៊ី បានបន្តកើនឡើងដល់ ២៥២នាក់ហើយ។

តាមរយៈបណ្តាញសង្គម Instagram រដ្ឋបាលតំបន់បានឲ្យដឹងបន្ថែមថា នៅមានមនុស្សចំនួន ៣១នាក់បាត់ខ្លួន និង ៣៧៧នាក់រងរបួស ខណៈមនុស្សចំនួន៧,០៦០នាក់ ត្រូវផ្លាស់ទីលំនៅក្រោយហេតុការណ៍នេះ។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅត្រឹម ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្ក ការបំផ្លិចបំផ្លាញខ្លាំងបាន ទោះបីជារញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com