ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចិននាំចេញអង្ករ ស្ករ ទៅកាន់កូរ៉េខាងជើង ខណៈប្រទេសនេះកំពុងប្រឈមកង្វះស្បៀងអាហារ
ថ្ងៃទី ៖ 22-11-2022, ដោយ​​ admin , 200 Views
                     
ចិន : សារព័ត៌មានរ៉យទ័រ នៅថ្ងទី ២២ខែវិច្ឆិកា បានផ្សាយថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងខ្លាំងក្នុងខែតុលា គឺកើន៤៦.៣ភាគរយ ធៀបនឹងខែកញ្ញា ដោយគ្រឿងឧបភោគបរិភោគរួមមានអង្ករ និងស្ករ ស្ថិតក្នុងចំណោមទំនិញសំខាន់ៗដែលបានចាំចេញ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល កូរ៉េខាងជើងកំពុងប្រឈមកង្វះស្បៀងអាហារ ។

តាមសារព័ត៌មានរ៉យទ័រ បានដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរគយចិន កាលពីថ្ងៃ២០ខែវិច្ឆិកា ថា ដោយគិតជាទឹកប្រាក់សរុប ១៣២.៤៣លានដុល្លារក្នុងខែតុលា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើង ២.៥ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អង្ករ ថង់ប្លាស្ទិកប៉ូលីអេទីឡែន ស្ករ សម្ភារវាយនភណ្ឌ និងថ្នាំជក់ គឺជាទំនិញនាំចេញដ៏សំខាន់របស់ចិន ទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ។ ការនាំចេញអង្ករគ្រាប់វែង ទៅកូរ៉េខាងជើងក្នុងខែតុលារនេះ មានចំនួនសរុប ១៦ ៤៥០តោន ដែលមានតម្លៃ៧.៣លានដុល្លារ ខណៈស្ករសមានជិត ៨ពាន់តោន ដែលមានតម្លៃ ៤.៥លានដុល្លារ។

ទិន្នន័យបានបង្ហាញថា កូរ៉េខាងជើងបាននាំចូលស្រោមដៃកៅស៊ូពេទ្យចំនួន ១.៤៧លានគូក្នុងខែតុលាបើធៀបនឹង ៤សែនគូក្នុងខែកញ្ញា ទោះបីជាការនាំចូលទំនិញការពារជំងឺកូវីដ-១៩ ផ្សេងទៀត ដូចជាម៉ាស និងទែម៉ូម៉ែត្របានធ្លាក់ចុះក៏ដោយ។

កូរ៉េខាងជើងមិនបានបញ្ជាក់នោះទេថា មានមនុស្សប៉ុន្មាននាក់ បានឆ្លងមេរោគកូវីដជាក់ស្តែង ដោយសារប្រទេសនេះខ្វះមធ្យោបាយ ធ្វើតេស្ដការរីករាលដាល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com