លោកអភិបាលក្រុង បានឱ្យដឹងថា ចំពោះការរៀបចំ សណ្ដាប់ធ្នាប់ផ្សារកែប មិនមែនងាយស្រួលនោះទេ គឺពិតជាមានការ ប្រឈមនានា ពិសេសមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ ដោយចៀសមិនផុតនោះឡើយ ។
លោកបានបន្តទៀតថា លោកស្រី ម៉ែន សុធីរ ម្ចាស់សំណង់ខាងលើ បានតសំយាបនិងដាក់ថូរផ្កានៅលើផ្លូវសាធារណៈ មុនពេលអាជ្ញាធរចុះមករុះរើនេះ ខាងរដ្ឋបាលក្រុងបានហៅគាត់ទៅសម្របសម្រួល និងណែនាំឲ្យគាត់យកចេញដោយខ្លួនឯង។ ប៉ុន្តែម្ចាស់សំណង់ខាងលើនេះមិនព្រម ធ្វើតាមការណែនាំរបស់រដ្ឋបាលក្រុង ព្រឹកនៅថ្ងៃនេះ អាជ្ញាធរក្រុងចុះមករុះរើដោយខ្លួនឯងតែម្ដង។
លោកបានបញ្ជាក់បន្ថែមទៀតថា ដំណាក់កាលនេះ ល្មមដល់ ពេលដែលយើង ទាំងអស់គ្នាត្រូវតែសហការ ដើម្បីចូលរួម រៀបចំសណ្តាប់ធ្នាប់ ឱ្យមានសណ្ដាប់ធ្នាប់ល្អ និង បរិស្ថានល្អឡើងវិញ តែក៏ត្រូវតែមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ ពិសេសគឺអាជីវករលក់ដូរនិងប្រជាពលរដ្ឋដែលរំលោភបំពានលើផ្លូវសាធារណៈ ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំសណ្តាប់ធ្នាប់ ផ្សារកែបលើកនេះ សុំកុំឱ្យមានការរុញរា និងដកថយឱ្យសោះ គឺទិសដៅធ្វើយ៉ាងណា ត្រូវតែសម្រេចឱ្យបានជោគជ័យ សំដៅទៅលុបបំបាត់ឱ្យអស់នូវភាពអនាធិបតេយ្យនៅជុំវិញបរិវេណផ្សារ ។
លោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន ដែលមានលោកចៅសង្កាត់ និងប្រធានក្រុមប្រឹក្សា ជួយលើកទឹកចិត្ត ដើម្បីចូលរួម យ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនេះដើម្បីឱ្យទទួលបានជោគជ័យ។
លោកអភិបាលក្រុង បានបន្តថា ចំ ពោះសកម្មភាពនេះ គឺពុំមែនតែរៀប ចំសណ្តាប់ធ្នាប់ តែប៉ុណ្ណោះនោះទេ គឺនៅតាមសង្កាត់និងក្រុងត្រូវមានការ ចូលរួមសំអាត និងប្រមូលសំរាម ដើម្បីធានានូវអនាម័យ និងបរិស្ថានល្អ ក្នុងក្រុងទាំងមូល ចំពោះការរៀបចំ សណ្ដាប់ធ្នាប់ផ្សារកែឮប ក៏ត្រូវបន្តធ្វើនៅតាមបណ្ដាផ្សារ ទីប្រជុំជនផ្សេងៗ មួយចំនួ នទៀត៕