ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មហាសេដ្ឋី Elon Musk កោះហៅបុគ្គលិកសំខាន់ៗរបស់ Twitter ត្រឡប់ទៅការិយាល័យធ្វើការវិញ
ថ្ងៃទី ៖ 19-11-2022, ដោយ​​ admin , 131 Views
                     
អាមេរិក : មហាសេដ្ឋីវ័យ ៥៥ ឆ្នាំរូបនេះបានជំរុញឱ្យវិស្វករផ្នែកទន់ (software) ឱ្យហោះហើរទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសម្រាប់ការសម្ភាសន៍ទល់មុខ ប្រសិនបើគាត់ចង់បន្តការងាររបស់គាត់នៅ Twitter ។

បន្ទាប់ពី Twitter បានប្រកាសថា ខ្លួននឹងបិទការិយាល័យរហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា ។ មហាសេដ្ឋី Elon Musk បានស្នើឱ្យបុគ្គលិកនៅក្នុងនាយកដ្ឋានបច្ចេកទេសមកទីស្នាក់ការកណ្តាលរបស់ខ្លួននៅ San Francisco (សហរដ្ឋអាមេរិក) នេះបើយោងតាមសារព័ត៌មាន CNBC ។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ បានផ្ញើអ៊ីមែលទៅកាន់ក្រុមហ៊ុនទាំងមូល ដោយនិយាយថា អគារនានានឹងត្រូវបិទជាបណ្តោះអាសន្ន ចំណែកការចូលប្រើប្រាស់កាត (ID)ត្រូវបានផ្អាកសម្រាប់ពេលបច្ចុប្បន្ន។ នេះជាការឆ្លើយតបរបស់ Musk នៅពេលបុគ្គលិករាប់រយនាក់បដិសេធមិនបន្តធ្វើការតាមចក្ខុវិស័យរបស់ចៅហ្វាយថ្មី។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក មហាសេដ្ឋីវ័យ ៥៥ ឆ្នាំរូបនេះបានជំរុញឱ្យអ្នកណាម្នាក់ដែលចេះសរសេរកម្មវិធី រាយការណ៍ទៅការិយាល័យរបស់ Twitter ឱ្យបានមុនរសៀល ថ្ងៃទី ១៨ ខែវិច្ឆិកា(ពេលវេលាអាមេរិក)។

បន្ទាប់ពីការផ្តល់ជូន លោកក៏បានផ្ញើលិខិតតាមដានលើកទឹកចិត្តមនុស្សឱ្យហោះហើរទៅកាន់ទីក្រុង San Francisco ដើម្បីបង្ហាញវត្តមានដោយផ្ទាល់។

Musk ក៏បានបន្ថែមថា គាត់នឹងធ្វើការនៅពេលយប់ជ្រៅនៅទីស្នាក់ការកណ្តាល ហើយនឹងត្រលប់មកវិញនៅព្រឹកស្អែក។ ម្ចាស់ថ្មីនៃបណ្តាញសង្គម "បក្សីខៀវ" បាននិយាយថា គោលបំណងរបស់លោកគឺចង ការសម្ភាសន៍ខ្លីៗតាមលក្ខណៈបច្ចេកទេស របស់បុគ្គលិកស្នូល ។ លោក Musk អាចយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ Twitter ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com