ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋាភិបាលថៃផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ ដើម្បីសេដ្ឋកិច្ចជាតិ
ថ្ងៃទី ៖ 18-11-2022, ដោយ​​ admin , 140 Views
                     
ថៃ : សារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថា រដ្ឋាភិបាលថៃគ្រោងចាក់បញ្ចូលថវិកាជាង ២៤០លានដុល្លារដើម្បីជំរុញភ្ញៀវទេសចរដល់ ២០លាននាក់នៅឆ្នាំ២០២៣។ សកម្មភាពខាងលើនិងជួយដល់វិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះទទួលបានជោគជ័យ។

ក្រសួងទេសចរណ៍និងកីឡាថៃគ្រោងស្នើទៅគណៈរដ្ឋមន្ត្រីក្នុងខែនេះសម្រាប់កញ្ចប់ថវិកាចំនួន ៨,៧ពាន់លានបាត (ប្រហែល ២៤៤លានដុល្លារ) ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ ដោយនិយាយថា វិធានការជំរុញទាមទារឱ្យមានសម្រាប់ប្រទេសថៃ ដើម្បីទាក់ទាញភ្ញៀវទេសចរពី ១៨ ទៅ ២០លាននាក់នៅឆ្នាំក្រោយ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃខណៈថ្លែងនៅខាងក្រៅកម្មវិធីទីផ្សារទេសចរណ៍ពិភពលោកដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសថា ក្នុងចំណោមថវិកាសរុប ថវិកាចំនួន ៧,២ពាន់លានបាតនឹងត្រូវបែងចែកសម្រាប់ដំណាក់កាលទី៥ នៃយុទ្ធនាការទេសចរណ៍ “យើងធ្វើដំណើររួមគ្នា” ដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងស្រុក។

លោកបានបន្ថែមថា ថវិកាចំនួន ១,៥ ពាន់លានបាតទៀតគឺសម្រាប់ថវិកាធ្វើទីផ្សាររបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលរួមមាន ១ពាន់លានបាតសម្រាប់សកម្មភាពនៅក្រៅប្រទេស និង ៥០០លានបាតសម្រាប់ការធ្វើទីផ្សារក្នុងស្រុក។

លោករដ្ឋមន្ត្រីបានបន្ថែមថា TAT ត្រូវបានចាត់តាំងឱ្យរៀបចំព័ត៌មានលម្អិតអំពីកញ្ចប់វិធានការជំរុញទេសចរណ៍ដែលមានឈ្មោះថា “អំណោយឆ្នាំថ្មី” ក្នុងរយៈពេលពីរសប្តាហ៍សម្រាប់សំណើដាក់ជូនគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី២៨ខែវិច្ឆិកា។

លោក Phiphat បានមានប្រសាសន៍ថា៖ «TAT មានបំណងទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ១៨លាននាក់នៅឆ្នាំក្រោយ ប៉ុន្តែគោលដៅរបស់រដ្ឋាភិបាលគឺយ៉ាងហោចណាស់ ២០ លាននាក់។ នោះគឺជាការព្យាករណ៍បែបអភិរក្សបើធៀបនឹងការប៉ាន់ប្រមាណរបស់ធនាគារថៃដែលមានភ្ញៀវទេសចរពី ២៥ ទៅ ២៨លាននាក់»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com