ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អារ៉ាប៊ីសាអូឌីតកាត់បន្ថយការនាំចេញប្រេង ខណៈអឺរ៉ុបកំពុងតែត្រូវការថាមពលប្រេងក្នុងរដូវរងា
ថ្ងៃទី ៖ 18-11-2022, ដោយ​​ admin , 113 Views
                     
បរទេស : ប្រទេស OPEC+ បានសម្រេចកាត់បន្ថយ ការនាំចេញប្រេង គឺផ្ទុយពីអ្វីដែលប្រទេសលោកខាងលិចចងបានគឺបង្កើនការផលិតប្រេង នាំប្រេងចេញដើម្បីរក្សាតម្លៃប្រេងទាប់ និងបំពេញតម្រូវការប្រេងរបស់ប្រទេសលោកខាងលិច ក្នុងនោះមាន តំបន់អឺរ៉ុប។

នៅពេលនេះ អារ៉ាប៊ីសាអូឌីតបានកាត់បន្ថយការនាំចេញប្រេងដ៏ច្រើននៅក្នុងខែនេះ ខណៈដែលព្រះរាជាណាចក្រមួយនេះអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ដើម្បីបង្កើនតម្លៃទីផ្សារប្រេងឆៅពិភពលោក។

សារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនវិភាគថាមពល Kpler Ltd ថា ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះប្រហែល ៤៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ៦% នៅពាក់កណ្តាលខែវិច្ឆិកាធៀបនឹងខែតុលា។ តែបរិមាណធ្លាក់ចុះនេះមានកម្រិតខ្ពស់ជាងនេះគឺ ៦៧៦ពាន់បារ៉ែលបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់ប្រឹក្សា Vortexa Ltd។ មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតដែលដឹកនាំអង្គការប្រទេសនាំចេញប្រេង (OPEC) បានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងនេះដែលបានធ្វើឡើងកាលពីខែមុនរវាងអង្គការនេះ និងប្រទេសម្ព័ន្ធមិត្តដែលរួមគ្នាហៅថា OPEC+។

លោក Viktor Katona អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler នៅទីក្រុងវីយែន បានប្រាប់ Bloombeg ថា៖ «ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងកាត់បន្ថយយ៉ាងច្រើន ដោយនឹងធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នា»។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានរិះគន់ទីក្រុងរីយ៉ាដ និងប្រទេសជាដៃគូរបស់ប្រទេសកាលពីខែមុនដោយនិយាយថា ការកាត់បន្ថយការនាំចេញចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោក និងជួយដល់ប្រទេសរុស្ស៊ីដែលជាសមាជិក OPEC+ ក្នុងសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល ៤% ក្នុងសប្តាហ៍នេះខិតមកជិត ៩០ដុល្លារក្នុងមួយបារ៉ែល។ សារព័ត៌មាន Bloomberg រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman បានការពារការកាត់បន្ថយការនាំចេញនេះកាលពីសប្តាហ៍មុននៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27 នៅក្នុងប្រទេសអេហ្ស៊ីប ដោយនិយាយថា ការកាត់បន្ថយនេះត្រូវការជាចាំបាច់ដើម្បីប៉ះប៉ូវទៅនឹងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចខ្លាំង។

ព្រះអង្គមានព្រះបន្ទូលថា OPEC+ នឹងនៅតែ«ប្រុងប្រយ័ត្ន»។ អារ៉ាប៊ីសាអូឌីតបានព្យាយាមធ្វើជាគំរូគេនៅក្នុងអង្គការ OPEC+ ដោយអនុវត្តការកាត់បន្ថុយដែលបានប្តេជ្ញារបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យសមាជិកផ្សេងទៀតធ្វើតាម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com