ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ៊ុយក្រែនទទួលបានការអនុញ្ញាតឲ្យនាំផលិតផលកសិកម្មតាមសមុទ្រខ្មៅ ៤ខែបន្តទៀត
ថ្ងៃទី ៖ 17-11-2022, ដោយ​​ admin , 120 Views
                     
អ៊ុយក្រែន : នៅក្នុងកិច្ចព្រមដែលអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល បានអនុញ្ញាតឲ្យអ៊ុយក្រែននាំគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅបន្ថែម១២០ថ្ងៃទៀត។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានឲ្យដឹងថា កិច្ចព្រមព្រៀងទទួលបានការអបអរសាទយ៉ាងខ្លាំង ពីអង្គការសហប្រជាជាតិ។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្រ្តីអ៊ុយក្រែននិងតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី គឺត្រូវបានបន្តសុពលភាពរយៈពេល ១២០ថ្ងៃបន្ថែមទៀត។

អ៊ុយក្រែនគឺជាប្រទេសកំពូលមួយ ខាងនាំចេញគ្រាប់ធញ្ញជាតិ ប៉ុន្តែការនាំចេញបានជួបបញ្ហារាំងស្ទះ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី កាលពីចុងខែកុម្ភៈ។

មកដល់ខែកក្កដា កិច្ចព្រមព្រៀងរវាងភាគីជម្លោះ ត្រូវសម្រេចបានក្រោម ការសម្របសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ (UN) ជាមួយគោលដៅបើកឡើងវិញ នូវការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន ពីកំពង់ផែចំនួន៣ នៅជាប់សមុទ្រខ្មៅ។ មុនការបន្តសុពលភាព កិច្ចព្រមព្រៀងខាងលើ នឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ចាប់តាំងពីដើមខែសីហាមក ផលិតផលកសិកម្មសរុបប្រហែល ១១.១លានតោន ត្រូវបានដឹកជញ្ជូនចេញពីអ៊ុយក្រែន តាមសមុទ្រខ្មៅ ក្នុងនោះរួមមានទាំងពោត ៤.៥លានតោន និងស្រូវសាលី៣.២លានតោន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com