ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឥណ្ឌូនេស៊ីបានពង្រាយកម្លាំងសន្តិសុខយោធាជិត ២ម៉ឹននាក់ និងកម្លាំងប៉ូលិសជិត១ម៉ឺននាក់ ដើម្បីការពារសន្តិសុខក្នុងកិច្ចប្រជុំG20រយៈពេល២ថ្ងៃនៅកោះបាលី ដោយគ្រោងចំណាយ ជាង៤០លានដុល្លារ
ថ្ងៃទី ៖ 17-11-2022, ដោយ​​ admin , 123 Views
                     
ឥណ្ឌូនេស៊ី : ពាក្យ “សង្រ្គាម” ត្រូវបានប្រើជិត 1,000 ដងក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំ G20 ដែលមាន កម្រាស់ 1,186 ទំព័រ រួមទាំងឧបសម្ព័ន្ធ ។ ក្រៅពីពាក្យ “សង្គ្រាម” ដែលត្រូវបានលើកឡើងចំនួន 997ដង ក៏មានពាក្យចំណីអាហារចំនួន 512ដង; រុស្ស៊ីចំនួន 201; តួកគី 171; និងពាក្យ អ៊ុយក្រែនចំនួន 42លើក។ នេះបើតាមការលើកឡើងពី លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មាន Kyodo ។

លោក ពុយ គា ដែលជាអ្នកតាមដានព្រឹត្តិការណ៍នេះផ្ទាល់ បានលើកឡើងនៅថ្ងៃទី១៧ វិចិ្ឆកាថា ការប្រើប្រាស់ពាក្យពេចន៍ខាងលើបានបង្ហាញពីការឆ្មក់យកវេទិការសេដ្ឋកិច្ចមួយនេះដើម្បីរំលេចឬជញ្រ្ជំទៅលើ “សង្គ្រាម” ដែលកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល។

អ្វីដែលគួរចាប់អារម្មណ៍សមាជិកភាគច្រើននៃក្លឹបប្រទេសអ្នកមានG20នេះឯងដែលជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលទៅនឹងសង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្សុី ហើយប្រទេសមហាអំណាចធំទាំង២ អាម៉េរិកនិងចិនក៏នៅក្មុងក្រុមG20នៅពេលដែលកិច្ចប្រជុំG20បានលើកពេញៗមាត់ពីពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមទៅនឹងការបែងចែកប៉ូលនៃភូមិសាស្រ្តនយោបាយដែលសំដៅទៅលើអាម៉េរិកនិងចិននេះតែម្តង។

បើតាម លោក ពុយ គា រឿងមួយទៀតដែលគួរចាប់អារម្មណ៍ ពេលមានកិច្ចប្រជុំម្តងៗ ការការពារសុវត្ថិភាពនិងសន្តិសុខរបស់មេដឹកនាំនិងទីកន្លែងប្រជុំជាអត្ថិភាពធំបំផុតព្រោះគេបារម្មណ៍ពីការប្រើប្រាស់អាវុធនិងការបំផ្ទុះគ្រាប់បែក ប៉ុន្តែប្រទេសស្ទើរទាំងអស់នាំគ្នាបង្កើនការផលិតអាវុធឬទិញអាវុធបន្ថែមកាន់តែច្រើនៗឡើង៕

ជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីបានពង្រាយកម្លាំងសន្តិសុខយោធាចំនួន១ម៉ឺន៨ពាន់នាក់ និងកម្លាំងប៉ូលីសជិត១មុឺននាក់ផ្សេងទៀតដើម្បីការពារសន្តិសុខនៃកិច្ចប្រជុំG20រយៈពេល២ថ្ងៃនៅកោះបាលីដោយគ្រោងចំណាយសរុបអស់ជាង៤០លានដុល្លារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com