ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ពិភពលោក
ថ្ងៃទី ៖ 16-11-2022, ដោយ​​ admin , 110 Views
                     
ឥណ្ឌូនេស៊ី : បណ្តាប្រទេសលោកខាងលិច បានមើលឃើញយ៉ាងច្បាស់ពីសារសំខាន់ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ដោយនៅក្នុងកិច្ចប្រជុំ G20 ប្រទេសលោកខាងលិច បានខិតខំជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន លើទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ។

កាលពីមុនអូស្ត្រាលីបានដើរតាមអាមេរិក ដាក់ទណ្ឌកម្មចិន ពាក់ព័ន្ធករណីឆ្លងកូវីដ ១៩ ដោយរុស្សីចោទប្រកាន់ចិន និងបញ្ហាជាច្រើនផ្សេងទៀត ។ ប៉ុន្តែក្រោយអូស្ត្រាលីចូលរួមដាក់ទណ្ឌកម្មចិន ទីក្រុងប៉េកាំងក៏បានវាយបកវិញដោយដាក់ទណ្ឌកម្មទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចអូស្ត្រាលី ។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយ ថា លោកមានការពិភាក្សាជាវិជ្ជមានជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ជុំវិញការហាមឃាត់ផ្នែកពាណិជ្ជកម្ម ដែលធ្វើឡើងដោយទីក្រុងប៉េកាំង។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយលោក ស៉ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅឯកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី លោក អាល់បានីស បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីជំហររបស់ប្រទេសអូស្ត្រាលី នៅពេលនិយាយអំពីការរាំងស្ទះនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង។ វាគឺជាការពិភាក្សាដ៏វិជ្ជមាន ដោយយើងបានដាក់ចេញនូវគោលជំហររបស់យើង ដែលមិនដូចនឹងសេចក្តីប្រកាសកាលពីមុននោះទេ»។

ជំនួបប្រជុំរវាងមេដឹកនាំចិន និងអូស្រ្តាលី កំលុងកិច្ចប្រជុំកំពូល G20 នេះគឺជាជំនួបលើកដំបូងបំផុត ក្រោយការធ្លាក់ដុនដាបនៃទំនាក់ទំនង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com