ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ជាចំណែកមួយធ្វើឲ្យចុះខ្យោយនៃសេដ្ឋកិច្ចពិភពលោក
ថ្ងៃទី ៖ 16-11-2022, ដោយ​​ admin , 132 Views
                     
បរទេស : បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ កិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា បានអនុម័តសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំ ដែលសង្កត់ធ្ងន់លើដំណោះស្រាយរូបិយវត្ថុ ក៏ដូចជាផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លើផ្នែកសេដ្ឋកិច្ច សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G20 បានសង្កត់ធ្ងន់ថា ធនាគារកណ្តាល G20 កំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃសម្ពាធតម្លៃលើការរំពឹងទុកនៃអតិផរណា ហើយនឹងបន្តកែតម្រូវឱ្យបានសមស្របនូវល្បឿននៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈពេលដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជៀសវាងការប្រែប្រួលនៃអត្រាប្តូរប្រាក់លើសលប់។ ដោយសារ "រូបិយប័ណ្ណជាច្រើនបានជួបប្រទះនឹងភាពប្រែប្រួលគួរឱ្យកត់សម្គាល់" នៅឆ្នាំនេះ។

នៅថ្ងៃពុធនេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ក្រុមមេដឹកនាំនៃប្រទេស G20 បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយ ដែលថ្កោលទោសក្នុងន័យធ្ងន់ៗបំផុត ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងទាមទារឱ្យរុស្ស៉ីដកកងកម្លាំង ដោយឥតលក្ខខណ្ឌអ្វីទាំងអស់ ចេញពីអ៊ុយក្រែនវិញ។

សេចក្តីថ្លែងការណ៍រួមរបស់ G20 បានលើកឡើងដូច្នេះថា «សមាជិកភាគច្រើន ថ្កោលទៅជាខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន»។ ពាក្យពេចន៍បែបនេះ ជាសញ្ញាបង្ហាញថា រុស្ស៉ីដែលជាសមាជិក G20 ដែរនោះ គឺទំនងជាបានជំទាស់នឹងខ្លឹមសារថ្កោលទោសធ្ងន់ៗនេះ។

ចំណែកឯចិននិងឥណ្ឌា ដែលបានបោះឆ្នោតអនុបវាទ លើសេចក្តីសម្រេចស្រដៀងគ្នាមួយ របស់អង្គការសហប្រជាជាតិ (UN) កាលពីខែមីនា គឺមិនច្បាស់ថា បានប្រកាន់ជំហរបែបនេះ ចំពោះសេចក្តីថ្លែងការណ៍រួមរបស់ G20 ឡើយ។

ខ្លឹមសាររបស់សេចក្តីថ្លែងការណ៍រួមខាងលើ បានបន្តទៀតថា «ការប្រើប្រាស់ ឬមួយក៏ការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាទង្វើមិនអាចទទួលយកបានដាច់ខាត។

ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិនិងប្រព័ន្ធពហុភាគីនិយម គឺមានសារៈសំខាន់បំផុត ដើម្បីរក្សាការពារសន្តិភាពនិងស្ថិរភាព។ ក្នុងនោះរួមមានទាំង ការការពារគោលបំណងនិងគោលារណ៍ទាំងអស់ ដែលតម្កល់ទុកនៅក្នុងធម្មនុញ្ញរបស់ UN ហើយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com