ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងកសិកម្មចាត់មន្រ្តីជាន់ខ្ពស់២រូបទៅដោះស្រាយបញ្ហាជូនពលរដ្ឋ ខណៈតម្លៃស្រូវនៅបន្ទាយមានជ័យ និងបាត់ដំបងធ្លាក់ថ្លៃ
ថ្ងៃទី ៖ 16-11-2022, ដោយ​​ admin , 113 Views
                     
ភ្នំពេញ : ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ វិចិ្ឆការ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយតបតាមការរិះគន់ថា ក្រសួងកសិកម្មមិនអើពើជួយដោះស្រាយពលរដ្ឋ ។

ក្រសួងកសិកម្មបានទាត់ចោលការរិះគន់ទាំងនេះ ដោយបញ្ជាក់ថា ពេលនេះក្រសួងបានចាត់មន្រ្តីសំខាន់ៗ២រូបទៅជួយដោះស្រាយជូនពលរដ្ឋ ក្នុងនោះមាន លោក ឃី កុសល និង លោក ឈុំ ឆុនលី ជាអនុរដ្ឋលេខាធិការដឹកនាំមន្រ្តីចាត់ចែងរឿងនេះ ។

ក្រសួងកសិកម្មបានបញ្ជាក់ខ្លឹមសារថា ពេញ១ខែវិចិ្ឆការហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ពិសេសប្រភេទពូជស្រូវផ្កាម្លិះ ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ ។ ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៍ដោយ ក៍ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិចិ្ឆកាមក ។

ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com