ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សេដ្ឋកិច្ចថៃ នឹងល្អប្រសើរដូចមុនពេលផ្ទុះកូវីដ ១៩ នាឆ្នាំ២០២៣
ថ្ងៃទី ៖ 14-11-2022, ដោយ​​ admin , 124 Views
                     
ថៃ : ប្រទេសក្នុងតំបន់អាស៊ាន បានដំណើរការ លើកគ្រប់វិស័យ ពិសេសគឺវិស័យទេសចរណ បានជួយដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ានកើនឡើងខ្ពស់ ហើយនៅឆ្នាំ២០២៣នឹងកាន់តែខ្ពស់ដូចមុនពេលផ្ទុះកូវីដ១៩ ។

តាមការវាយតម្លៃរបស់រដ្ឋាភិបាលថៃ នៅក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលពីវិស័យទេសចរណ៍គិតជាទឹកប្រាក់ មានដល់ទៅ ៦៤,៥ពាន់លានដុល្លារ ស្មើនឹង៨០ នៃដំណាក់កាលមុនផ្ទុះកូវីដ១៩ ។ ក្នុងនោះប្រាក់ចំណូលពីអ្នកទេសចរបរទេស មាន៤០,៦ពាន់លានដុល្លារ និងប្រាក់ចំណូលពីអ្នកទេសចរក្នុងស្រុកមាន ២៣,៨លានដុល្លារ។

នៅពេលនេះសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងងើបឡើងវិញជាបណ្តើរៗ ហើយគួរតែឈានដល់កម្រិត ដូចមុនពេលមានផ្ទុះជំងឺកូវីដ១៩ នៅដើមឆ្នាំក្រោយ។ នេះបើតាមទេសាភិបាលធនាគារកណ្តាលរបស់ថៃ (Bank of Thailand) លោក Sethaput Suthiwartnaruput បានថ្លែងប្រាប់សិក្ខាសាលាមួយ នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២២។

ទេសាភិបាលធនាគារកណ្តាលរូបនេះបន្តថា សេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងមានកំណើនប្រហែល ៣,៣ ភាគរយនៅឆ្នាំ២០២២នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com